ព័ត៌មានអន្តរជាតិ

សាកសពមនុស្សប្រុស ២នាក់ ត្រូវបានរកឃើញ នៅក្នុងចន្លោះកង់ របស់យន្តហោះ JetBlue

VN Express

ទីក្រុងញូវយ៉ក ៖ក្រុមហ៊ុនអាកាសចរណ៍ អាមេរិកបាននិយាយ កាលពីថ្ងៃអង្គារថា បុរស២នាក់ត្រូវបានគេប្រទះ ឃើញស្លាប់ក្នុងចន្លោះកង់ យន្តហោះ JetBlue ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ក្នុងរដ្ឋផ្លរីដា យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមថា អត្តសញ្ញាណអ្នកស្លាប់មិនទាន់ ត្រូវបានបញ្ជាក់នៅឡើយទេ។ ការរកឃើញនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលពិនិត្យថែទាំ ក្រោយការហោះហើរកាលពីថ្ងៃចន្ទ។

កាសែត New York Times បានរាយការណ៍ថា លោក Carey Codd អ្នកនាំពាក្យការិយាល័យតម្រួត Broward County បាននិយាយថា ការធ្វើកោសល្យវិច័យ នឹងត្រូវបានធ្វើឡើង ដើម្បីកំណត់ពីមូលហេតុ នៃការស្លាប់។ មន្ត្រីអនុវត្តច្បាប់ បាននិយាយថា សាកសពត្រូវបានរលួយយ៉ាងធ្ងន់ធ្ងរ ។

នេះបើតាមទិន្នន័យពីសេវា តាមដានជើងហោះហើរ FlightAware ថា យន្តហោះបានហោះចេញពីទីក្រុងញូវយ៉ក ហើយមកដល់ Fort Lauderdale នៅម៉ោងប្រហែល ១១:១០ យប់។

JetBlue បាននិយាយថា ខ្លួនកំពុងសហការយ៉ាងពេញលេញ ជាមួយអាជ្ញាធរក្នុង ការស៊ើបអង្កេតរបស់ពួកគេ៕

Most Popular

To Top