ការរលាកក្រពះភាគច្រើន បណ្តាលមក ពីការបង្ករោគ ដោយបាក់តេរី វីរុស ជំងឺកង្វះគ្រាប់ឈាម ឬការច្រាលទឹក អាស៊ីតក្រពះ ។ ករណីភាគច្រើនជំងឺនេះ ត្រូវបានគេមិនខ្វល់ច្រើនឡើយ ដោយសារតែសញ្ញារបស់វា មានអាការៈដូចនឹង អាការៈក្រពះមិនកិន ។ យ៉ាងណាមិញ សញ្ញាមួយចំនួនរបស់ជំងឺរលាកក្រពះ ដែលអ្នកអាចរកឃើញ ទាន់ពេលវេលានោះ នឹងជួយឲ្យការព្យាបាល កាន់តែមានប្រសិទ្ធភាព។
-ចង្អោរ
ករណីភាគច្រើន ការចង្អោរ ឬមិនស្រួលក្នុងក្រពះម្តងហើយម្តងទៀត គឺជាសញ្ញាចាប់ផ្តើម នៃជំងឺរលាកក្រពះ។ ហើយមនុស្សមួយចំនួន ក៏ធ្លាប់មានអាការៈមិនឃ្លានអាហារ ដោយសារតែចង្អោរនេះដែរ ហើយវាអាចគិតថា មានការបង្ករោគនៅក្នុងក្រពះហើយ។
-ក្អួត
មូលហេតុដ៏ចំបងមួយ នៃការរលាកក្រពះ គឺជាការក្អួតរ៉ាំរ៉ៃ ដែលអាចកើតឡើងដោយសារតែ ការរលាកនៅភ្នាសរបស់ក្រពះ។ ដូច្នេះ បើសិនជាអ្នកកំពុងតែក្អួត រយៈពេលយូរ ឬក្អួតមានឈាមទៀតនោះ វាគួរតែដល់ពេល ពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទាត់ចោលនូវផលវិបាកនានា ដែលទាក់ទងនឹងក្រពះហើយ។
-ក្រហាយដើមទ្រូង
ដោយសារតែការច្រាលទឹកប្រម៉ាត់ ចូលដល់ក្នុងក្រពះវិញ អ្នកប្រហែលជាអាចធ្លាប់មានអារម្មណ៍ ក្រហាយពីក្នុងពោះចូលបំពង់ក ជាពិសេស នៅចន្លោះពេលញ៉ាំអាហារ ឬពេលយប់។ រឿងនេះអាចជាសញ្ញាមួយ នៃការរលាកក្រពះ ដែលនាំឲ្យក្អួត និងហើមពោះបាន។
-ហើមពោះ
មនុស្សភាគច្រើន តែងតែមិនយកចិត្តទុកដាក់ នឹងការហើមពោះទេ ព្រោះអាចគិតថា ដោយសារតែក្រពះមិនកិនប៉ុណ្ណោះ ហើយក៏ប្រើថ្នាំតិចតួច ដើម្បីព្យាបាលទៅ។ យ៉ាងណាមិញ នៅពេលដែលការហើមពោះកើតឡើង ជាមួយនឹងការឈឺពោះវិញ វាអាចជាសញ្ញាមួយ នៃការរលាកក្រពះដែរ។
-ត្អើក
តើអ្នកធ្លាប់ត្អើកជាប់រហូតដែរទេ? បើសិនជាអឺចឹងមែន វាអាចជារឿងបញ្ជាក់អំពី ការរលាកក្រពះហើយ។ ដូច្នេះ អ្នកគួរតែទៅជួបពេទ្យឲ្យបានលឿនបើសិនជាការត្អើកនេះ បន្តជាប់រយៈពេលពីរបីថ្ងៃហើយ។
-ការឈឺពោះ
សញ្ញាដំបូងនៃការបង្ករោគគ្រប់យ៉ាងនោះ មិនខ្វល់ថា ដោយសារបាក់តេរី ឬវីរុសក្នុងក្រពះទេ គឺអាចសម្គាល់ដឹង តាមរយៈការឈឺពោះនេះឯង។ អាការៈរលាកក្រពះ មានរោគសញ្ញាច្បាស់របស់វាគឺ ការឈឺពោះ ក្រពះមិនកិន និងចង្អោរជាលក្ខណៈស្រួចស្រាវ ឬរ៉ាំរ៉ៃ។
ដោយ៖ ហង្ស សុបញ្ញា