បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់អាច នឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ ជាផ្នែកនៃការកាត់បន្ថយ ដោយផ្អែកលើការអនុវត្ត ដ៏ទូលំទូលាយបន្ថែមទៀត។
ព័ត៌មាននេះត្រូវបានគេចេញផ្សាយ នេះបើយោងតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើងរួចរាល់នៅខាងផ្ទៃក្នុងរបស់ CEOក្រុមហ៊ុនគឺលោក Mark Zuckerberg និងដែលដកស្រង់ យកមកចេញផ្សាយដោយកាសែត Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត កាលពីថ្ងៃអង្គារ។
នៅក្នុងកិច្ចព្រមព្រៀង ឬអនុស្សរណៈដែលត្រូវបានរាយការណ៍ថា បានផ្ញើទៅបុគ្គលិក Meta ទាំងអស់ ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹង កាត់បន្ថយបុគ្គលិកប្រហែល ៥ភាគរយ ដែលខ្លួនចាត់ទុកថាជាអ្នកធ្វើការ មានផលិតភាពទាបបំផុត ។
ក្នុងនោះផងដែរនិយោជិត ដែលរង ផលប៉ះពាល់នឹងត្រូវបានជូនដំណឹងត្រឹមថ្ងៃទី១០ខែកុម្ភៈ ហើយទទួលបានការដក ចេញដោយសប្បុរស ស្របតាមអ្វីដែលក្រុមហ៊ុនបានផ្តល់ពីមុនផងដែរ។
គួរឲ្យដឹងដែរថាចំណាត់ ការចុងក្រោយនេះ គឺតំណាងឱ្យការបញ្ឈប់ការងារ ដ៏ធំបំផុតរបស់ Meta ចាប់តាំងពីវាបានកាត់ បន្ថយការងារ ចំនួន២១,០០០ម្តងហើយដែលជិតមួយភាគបួននៃកម្លាំងការងាររបស់ខ្លួនក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនមាន បុគ្គលិកច្រើនជាង៧២,០០០ នាក់ នេះបើយោងតាមរបាយការណ៍ ប្រចាំត្រីមាសចុងក្រោយបំផុតរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី