យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបារាំង PSG ទីបំផុតគឺបានប្រកាសជាផ្លុវការហើយចុះកុងត្រាដែលមានតម្លៃខ្លួន ៧០ លានអឺរ៉ូនាំយកកីឡាករខ្សែប្រយុទ្ធ Khvicha Kvaratskhelia ពីក្លឹប Napoli។
កីឡាករ Kvaratskhelia បានក្លាយទៅជាកីឡាករជាប្រវត្តិសាស្ត្រនៃជនជាតិ Georgia ដំបូងគេបំផុតដែលបានចូលរួមក្លឹប PSG និងថែមទាំងពាក់លេខ៧ ទៀតផងនៅទីនេះ។
ខ្សែប្រយុទ្ធវ័យទើបតែ ២៣ ឆ្នាំរូបនេះគឺជាកម្លាំងដ៏សំខាន់ដែលធ្លាប់បានជួយ Napoli លើកពានរង្វាន់លីគកំពូលអ៊ីតាលីក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានរយៈពេល ៣៣ឆ្នាំកន្លងមកហើយ។
គួរឲ្យដឹងដែរថាកុងត្រាដែលមានរយៈពេល ៥ឆ្នាំដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៩ ខណៈដែល Napoli នឹងសង្ឃឹមថាអាចយកកីឡាករ Marcus Rashford មកជំនួសតំណែងនេះបាន៕
ប្រែសម្រួល៖ ស៊ុនលី