ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់ថ្មី រកឃើញ ថាពលរដ្ឋនៅលើដែលកោះ Greeland តែ៦ភាគរយប៉ុណ្ណោះ ចង់ចូលរួម ជាមួយនឹងអាមេរិក

Xinhua

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់ទិន្នន័យ ចេញពីការស្ទង់មតិថ្មីមួយថា ពលរដ្ឋ Greenlandនៅតែ មានការសង្ស័យយ៉ាងខ្លាំង អំពីគំនិតដែលថា ប្រធានាធិបតីអាមេរិក Donald Trump អាចទិញកោះរបស់ពួកគេ ពីប្រទេសដាណឺម៉ាក។

ទោះបីជាយ់ាងណាក្តី តាមរយៈការស្ទាបស្ទង់ចុងក្រោយមួយ បានបង្ហាញថាលទ្ធផល ​នៃ​ការ​ស្ទង់មតិ​ផ្ទុយ​ស្រឡះ​ជាមួយ​នឹង​ការ​ស្ទង់​មតិ​លើកមុន​។

លោក Trump បាននិយាយ ជាញឹកញាប់ថា ទទួលយក Greenland សម្រាប់សហរដ្ឋអាមេរិក រួមជាមួយនឹងការសហការគ្នា ជាមួយនឹងកាណាដា ដើម្បីដេញថ្លៃយកការគ្រប់គ្រង ព្រែកជីកប៉ាណាម៉ា ចាប់តាំងពីជ័យជម្នះ ការបោះឆ្នោតរបស់គាត់ កាលពីខែវិច្ឆិកាឆ្នាំមុនផងដែរ។

កាសែតBerlingske ប្រចាំថ្ងៃជាតិដាណឺម៉ាក បានជំទាស់នឹង ការអះអាងនេះ កាលពីថ្ងៃអង្គារដោយលើកឡើង ពីការសិក្សារបស់អ្នកស្ទង់មតិអន្តរជាតិ ដែលខ្លួនបានសហការជាមួយកាសែត Sermitsiaq ដែលមានមូលដ្ឋាននៅ Greenlandគឺទទួលបានលទ្ធផលផ្សេង ។

Berlingske រកឃើញថាក្នុងចំណោមមនុស្ស ជិត៥០០នាក់ ដែលត្រូវបានស្ទង់មតិ មានតែ៦ភាគរយប៉ុណ្ណោះ ដែលនិយាយថាពួកគេពេញចិត្ត ក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ហើយក្នុងនោះ៩ភាគរយផ្សេង​ទៀត​មិន​បាន​សម្រេច​ចិត្ត ខណៈ៨៥ភាគរយគឺបានបដិសេធ​ គំនិត​នេះទាំងស្រុង។

ដោយឡែកក្នុងនោះផងដែរ កាសែតបានចង្អុលបង្ហាញថា ស្ទើរតែពាក់កណ្តាល នៃអ្នកឆ្លើយតបគឺប្រមាណជា៤៥ភាគរយ បាននិយាយថា ពួកគេបានចាត់ទុក ចំណាប់អារម្មណ៍របស់លោក Trump ចំពោះ Greenland ជាការគំរាមកំហែងមួយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top