សក់របស់អ្នកអាចត្រូវខូចខាត ដោយសារការថែរក្សា សក់តាមរបៀបផ្សេងៗ និងការប្រើប្រាស់ ផលិតផលខុស ។ មិនតែប៉ុណ្ណោះ ការផ្លុំសក់ឲ្យស្ងួត ការគាបសក់ និងការត្រូវពន្លឺព្រះអាទិត្យ អាចធ្វើឲ្យសក់ របស់អ្នកមានការខូចខាត។
ជាមួយគ្នានេះដែរ សក់ខូចអាចត្រូវបានដឹង ដោយសញ្ញាមួយចំនួនដូចជា សក់របស់អ្នកអាច មានសភាពមិន រលោង និងទន់។ ហើយអ្នកនឹងមានអារម្មណ៏ថា មានសក់ស្ងួត និង ស្រួយ ដោយសក់របស់អ្នកងាយនឹងដាច់ និងគ្មានភាពរឹងមាំ។
ដើម្បីកំចាត់នូវបញ្ហានេះអ្នកត្រូវៈ
- ១ ប្រើប្រាស់វីតាមីន E ដើម្បីបំប៉នសក់ ឲ្យមានភាពរឹងមាំ។
អ្នកត្រូវយកវីតាមីន E ចំនួនមួយគ្រាប់ មកចាក់លើបាតដៃ ហើយយកមកលាប នៅលើសក់បន្ទាប់ពីអ្នកកក់សក់រួច។
ធ្វើបែបនេះជាប្រចាំ នោះអ្នកនឹងមានអារម្មណ៏ថា សក់ដ៏ស្រស្អាតរបសអ្នកកំពុងតែ ត្រឡប់មករកអ្នកវិញជាមិនខាន។
២ ប្រើប្រាស់ស៊ុត និងប្រេងអូលីវ
ដើម្បីធ្វើការបន្ទន់សក់ក្នុងមួយសប្តាហ៏ម្តង ដើម្បីជួយព្យាបាលសក់ឲ្យមានទម្ងន់។ វីធីធ្វើ គឺអ្នកត្រូវយកស៊ុតផ្នែកពណ៌លឿង
លាយជាមួយនឹងប្រេងអូលីវចំនួន ២ស្លាព្រាបាយ បន្ទាប់មកយកមកលាបនៅលើសក់
ជាពិសេសនៅចុងសក់។ ទុកវាចោលចំនួន៣ នាទី រួចសំអាតចេញ បន្ទាប់មកទើបចាព់ផ្តើមធ្វើការកក់សក់តាមក្រោយ។
៣- ចូរអ្នកកុំធ្វើការប្តូរពណ៌សក់ជាញឹកញាប់ខ្លាំងពេក
ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យសក់របស់អ្នកស្ថួតខ្លាំង និងដាច់ ។
៤- អ្នកគួរតែតម្រឹមសក់របស់អ្នកជាប្រចាំ មួយខែម្តង។ ការធ្វើបែបនេះ
អាចការបន្ថយសក់ខូច និងធ្វើឲ្យមានការលូតលាល់ឡើងកាន់តែឆាប់រហ័ស។
៥ -ចូរអ្នកកុំកក់សក់ និង បន្ទន់សក់ញឹកញាប់ពេក។
អ្នកគួរតែធ្វើសកម្មភាពនេះត្រឹមតែ ២ ឬ ៣ដងក្នុង មួយសប្តាហ៏បានហើយ ពីព្រោះការកក់សក់ ញឹកញាប់ ពេកអាចឲ្យឲ្យសក់របស់អ្នកស្ថិត នៅក្នុងសភាពខូចខាតកាន់តធ្ងន់ធ្ងរ។
