ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនកូរ៉េខាងត្បូង Kakao ប្រកាសភាពជាដៃគូជាមួយ OpenAI ដើម្បីប្រើប្រាស់ ChatGPT លើសេវាកម្ម AI ថ្មីរបស់ខ្លួន

Yonhap

កូរ៉េខាងត្បូង ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Kakao នៅថ្ងៃអង្គារ បានប្រកាសភាពជាដៃគូជាមួយ OpenAI ដើម្បីប្រើប្រាស់ ChatGPT លើសេវា កម្មបញ្ញា សិប្បនិម្មិត (AI) ថ្មីរបស់ខ្លួន ដោយចូលរួម ជាមួយសម្ព័ន្ធភាព សកល ដែលដឹកនាំ ដោយក្រុមហ៊ុន AI របស់អាមេរិក ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំងនៅលើទីផ្សារ AI សកល នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea Times ។

នាយកប្រតិបត្តិ របស់ Kakao លោកស្រី Chung Shin-a បាននិយាយក្នុងអំឡុងព្រឹត្តិការណ៍ សារព័ត៌មាននៅ ទីក្រុងសេអ៊ូលថា ខ្ញុំរីករាយក្នុងការចែករម្លែកភាព ជាដៃគូរបស់យើងជាមួយ OpenAI  ជាផ្នែកមួយនៃមហិច្ឆតា របស់យើង សម្រាប់ការច្នៃប្រឌិតថ្មី និង ការឈានទៅមុខតាមរយៈ AI នៅឆ្នាំ ២០២៥ ។ លោកស្រីបានបន្ថែមថា យើងកំពុងសហការ បង្កើតសេវាកម្ម AI សម្រាប់អ្នកប្រើប្រាស់ ៥០ លាននាក់របស់ Kakao ។

ការសហការគ្នាជាមួយ Kakao ហាក់ដូចជាជាផ្នែកមួយ នៃការផ្លាស់ប្តូរសម្ព័ន្ធភាពយុទ្ធសាស្ត្ររបស់ OpenAI នៅពេល ឧស្សាហកម្ម AI សកលកំពុងមានការផ្លាស់ប្តូររញ្ជួយ ជាពិសេសបន្ទាប់ពីការបើកដំណើរការថ្មីនៃម៉ូដែលថ្មីបំផុតរបស់ DeepSeek ជាក្រុមហ៊ុន AI របស់ចិន។

ការប្រកាសនៃភាព ជាដៃគូនេះបានកើតឡើង នៅពេលស្ថាបនិក និងជានាយកប្រតិបត្តិ OpenAI លោក Sam Altman កំពុងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលសម្រាប់ព្រឹត្តិការណ៍ដែលរៀបចំដោយ OpenAI សម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម និងអ្នកអភិវឌ្ឍន៍ AI ក្នុងស្រុក៕

Most Popular

To Top