កូរ៉េខាងត្បូង ៖ ក្រសួងឧស្សាហកម្ម បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង នឹងចំណាយប្រាក់ចំនួន ២០៨.៨ ពាន់លានវ៉ុន ស្មើនឹង ១៤៣.៧លានដុល្លារអាមេរិកនៅឆ្នាំនេះ លើគម្រោងកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាសកល ជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងដើម្បីជំរុញ ការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យារបស់ប្រទេស នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea Times ។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឲ្យដឹងថា ចំនួននេះកើនឡើង ២៥.៩ ភាគរយពីចំនួន ត្រូវគ្នាសម្រាប់ឆ្នាំមុន ។ កូរ៉េខាងត្បូង គ្រោងនឹងបន្ថែមទឹកប្រាក់ចំនួន ៩៤.២ ពាន់លានវ៉ុនទៅក្នុងគម្រោង អន្តរជាតិ ដែលមានគោលបំណង ជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ឬការចូលរួមក្នុងកម្មវិធី ផ្តល់មូលនិធិពហុភាគី ដូចជា Eureka និង Eurostars ដែលដឹកនាំដោយសហភាពអឺរ៉ុប។
នេះបើយោងតាមក្រសួងបានបន្តថា ប្រទេសនេះនឹង បន្ថែមទឹកប្រាក់ចំនួន ១០៥.២ ពាន់លានវ៉ុនទៅក្នុងការ បង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការ បច្ចេកវិទ្យាឧស្សាហកម្មនៅស្ថាប័ន ស្រាវជ្រាវលំដាប់កំពូល នៅទូទាំងពិភពលោក និងចាប់ផ្តើមគម្រោងស្រាវជ្រាវរួមគ្នា រយៈពេលមធ្យម ដល់វែង ដើម្បីបង្កើតបច្ចេកវិទ្យាស្នូល សម្រាប់ម៉ាស៊ីនកំណើន នាពេលអនាគត ។
ទឹកប្រាក់ចំនួន ៣.៥ ពាន់លានវ៉ុនផ្សេងទៀត នឹងត្រូវចំណាយ លើការលើក កម្ពស់ការវិនិយោគរបស់អង្គភាព សកលនៅក្នុងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងស្រុក (R&D) និងកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនក្នុងស្រុក និងបរទេស៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)