ព័ត៌មានអន្តរជាតិ

មានដឹងទេថា ញាំទឹកច្រើនអាចជួយព្យាបាល ជម្ងឺបានដោយមិនដឹងខ្លួន

Xinhua

 ឈឺក្បាល
ការស្រាវជ្រាវថ្មី បានឲ្យដឹងថា អ្នកជម្ងឺប្រកាំង (ឈឺក្បាលមួយចំហៀង) ក្រោយពេលទទួលទានទឹកជាប្រចាំ ជួយឲ្យអាការៈជម្ងឺថយចុះបាន ។ ក្រៅពីនេះការសាកសួរទីលើអ្នកជម្ងឺបានបញ្ជាក់ថា អ្នកជម្ងឺចំនួន៣៤នាក់ក្នុងចំណោម ៩៥នាក់ នឹងមានការឈឺក្បាលកាន់តែខ្លាំង ប្រសិនបើពុំទទួលទានទឹក។

 សមាធិ
ទឹកនៅក្នុងរាងកាយមាន ចំណែកជួយឲ្យមនុស្ស អាចធ្វើសមាធិ និងផ្តោតការយកចិត្តទុកដាក់ក្នុងការងារ ព្រោះវាជួយជំរុញប្រព័ន្ធប្រសាទ និង មិនធ្វើឲ្យងាយមានអារម្មណ៍តានតឹង។ ដូច្នេះការទទួលទានទឹកឲ្យគ្រប់គ្រាន់ ពិតជាមានសារសំខាន់ណាស់ ពិសេសចំពោះសិស្សានុសិស្ស និងអ្នកធ្វើការក្នុងការិយាល័យ។

 ការរំលាយអាហារ
ទឹកមានសារសំខាន់ណាស់ ចំពោះការរំលាយអាហារ ។ ការទទួលទានទឹកមួយកែវ នៅពេលព្រឹកអាចជំរុញឲ្យក្រពះ និងពោះវៀន ដំណើរការបានយ៉ាងមានប្រសិទ្ធភាពពេញមួយថ្ងៃ។ ក្រៅពីនេះ នៅពេលដែលរាងកាយមានជាតិទឹកគ្រប់គ្រាន់ វាអាចជួយដល់ការរំលាយអាហារ និងការពារហូរច្រាលឡើង លើនៃជាតិអាស៊ីដក្នុងក្រពះ។

 ស្បែកស្រស់ស្អាត
ស្បែកជាផ្នែកមួយ នៃរាងកាយដែលស្តុកជាតិ ទឹកច្រើនបំផុត ។ ប្រសិនបើស្បែកទទួលបានជាតិទឹកគ្រប់គ្រាន់នោះ វានឹងធ្វើឲ្យឈាមរត់បានស្រួល រីឯផ្ទៃមុខនិងកែវភ្នែក ក៏មានភាពស្រស់ថ្លា មានសុខភាពល្អ ហើយប្រព័ន្ធការពារស្បែក ក៏មានភាពរឹងមាំ អាចការពារជម្ងឺសើស្បែក និងទប់ទល់មេរោគផ្សេងៗ មិនឲ្យចូលទៅក្នុងរាងកាយបាន ។

 សន្លាក់រឹងមាំ
ឆ្អឹងខ្ចីរបស់សន្លាក់មានជាតិ ទឹកប្រមាណ៨៥% ហើយវាមានតួនាទីសំខាន់បំផុត នៅពេលដែលរាងកាយធ្វើការ ព្រោះវាទប់នូវកម្លាំងប៉ះទង្គិចផ្សេង ។ ដូច្នេះទឹកមានសារសំខាន់ណាស់ ក្នុងការជួយឲ្យសន្លាក់រឹងមាំ ហើយវាប្រៀបដូចជាថ្នាំ ដែលជួយឲ្យសន្លាក់មានភាពរអិលអីចឹង ។
ដោយ៖ហង្ស សុបញ្ញា

Most Popular

To Top