បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសរុស្ស៊ីស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអាមេរិក Donald Trump ទាក់ទងនឹងមហិច្ឆតាសមាជិកភាព របស់អង្គការណាតូ NATO របស់អ៊ុយក្រែន។
ប្រភពដដែលបានឲ្យដឹងដែរថា អ្នកការទូតរូបនេះបាននិយាយកាលពីថ្ងៃពុធថា លោក Trump គឺជាមេដឹកនាំលោកខាងលិចដំបូងគេ ដែលទទួលស្គាល់ថាវាជាកំហុស ក្នុងការគាំទ្រផែនការរបស់ទីក្រុងគៀវ ក្នុងការចូលរួមប្លុកយោធា។
លោក Trump បាននិយាយកាលពីខែមុនថា លោកបានយល់ច្បាស់អំពីគោលជំហររបស់រុស្ស៊ី ដែលថាអ៊ុយក្រែន មិនគួរជាផ្នែកណាមួយរបស់អង្គការណាតូនោះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរដ្ឋហ្វ្លីរីដា ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា ជំហររបស់ទីក្រុងមូស្គូត្រូវបាន ឆ្លាក់នៅលើថ្ម ជាយូរមកហើយ ប៉ុន្តែអ្នកកាន់តំណែងមុនរបស់គាត់គឺលោក Joe Biden មិនបានអើពើហើយបែរ ជាបានរួមចំណែកយ៉ាងខ្លាំង ទៅដល់ជម្លោះបច្ចុប្បន្នទៅវិញ។
ថ្លែងនៅឯតុមូលរបស់ឯកអគ្គរដ្ឋទូតស្តីពីអ៊ុយក្រែន លោក Lavrov បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Trump ណែនាំថាក្រុងវ៉ាស៊ីនតោន អាចនឹងត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយ បញ្ហាដែលទាក់ទងនឹងការប៉ុនប៉ង់ដេញថ្លៃ ជាសមាជិករបស់អង្គការណាតូដោយប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)