យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករឆ្នើម Liverpool លោក Steven Gerrard បានក្លឹបមួយនៅអង់គ្លេស សម្រេចថា នឹងមិនធ្វើការជាមួយគ្នានោះទេ ក្រោយពេលដែលលោកបានសម្រេចចិត្ត ចាកចេញពីក្លឹបនៅលីគកំពូល អារ៉ាប់ទៅហើយក្តី។
លោក Gerrard ត្រូវបានគេជឿជាក់ថា នឹងអាចទទួលបានតំណែង ជាគ្រូបង្វឹករបស់ក្លឹប Carlisle United នៅក្រោយការចាកចេញពីក្លឹប Al Ettifag ប៉ុន្តែក្លឹបអង់គ្លេសលេងនៅលីគកំពូលទី២នេះបែរ ជាបានជ្រើសយកលោក Mark Hughes ជំនួសគាត់ទៅវិញនៅនាទីចុងក្រោយ។
របាយការណ៍កន្លងមកបានអះអាងថា Carslisle United នឹងជ្រើសយកលោក Gerrard ជាបេក្ខភាពដ៏មានសក្តានុពលជាងគេ មកគ្រប់គ្រងក្លឹបបន្ទាប់ពីការបែកផ្លុវគ្នាជាមួយនឹងលោក Mike Williamson កាលពីថ្ងៃចន្ទកន្លងមក។
ប៉ុន្តែយ៉ាងណាក្តីទោះបីជា Gerrard មានបទពិសោធច្រើនក្នុងការដឹកនាំទាំងកន្លងមកធ្លាប់ដឹកនាំ Rangers ក្តីនិង Aston Villa ក្តីប៉ុន្តែបុរសអង់គ្លេសរូបនេះគឺមិនបានក្លាយទៅជាជម្រើសចុងក្រោយរបស់ក្លឹប Carlisle United នោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)