The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានបញ្ចូនក្រុមការងារដើម្បីឲ្យទៅតាមដានសមត្ថភាពរបស់កីឡាករ Chris Rigg ដែលមានវ័យទើបតែ១៧ឆ្នាំ និងកំពុងលេងឲ្យក្លឹប Sunderland។
ការតាមចាប់អារម្មណ៍លើ ទំរង់លេងរបស់ Rigg ដែលគ្រប់គ្នាមើលឃើញថា គាត់អាចមានទំរង់លេងស្រដៀងខ្លាំង ទៅនឹងកំពូលកីឡាករ Jude Bellingham នេះក៏មិនមែនមានតែ Man UTD ម្នាក់ឯងនោះដែរ ។
ក្នុងនោះគេសង្កេតឃើញមាន ក្លឹបជាច្រើនផ្សេងទៀត ក៏កំពុងតាមចរចា Rigg ផងដែរដូចជា Liverpool, Crystal Palace, Chelsea និង Real Madrid ជាដើមផង ៕
ប្រែសម្រួល៖ស៊ុនលី