ខ្សែប្រយុទ្ធអេហ្ស៊ីប Mo Salah ជាអ្នករកគ្រាប់បាល់បាន១គ្រាប់ដំបូងឲ្យLiverpoolនិង បន្តមក១គ្រាប់ទៀតដោយកីឡាករOxlade Chamberlain ដើម្បីទទួលបានជ័យជំនះងាយៗលើ ក្រុមញញួរធំWest Hamនិង មាន១៩ពិន្ទុវ៉ាដាច់គេឈរជើងក្នុង លេខ១ក្នុងតារាងកំពូលអង់គ្លេស។
ម្ចាស់ផ្ទះWest Ham បើកឆាកបានយ៉ាងល្អក្នុងការប្រកួត នេះប៉ុន្តែមិនអាចធ្វើអ្វីក្រុមនាំមុខ គេក្នុងតារាងមួយនេះបានឡើយនិងជាក់ស្តែងនៅមិនទាន់ មានអ្នកណាផ្តួលក្រុមរបស់លោកJurgen Kloppបាននៅឡើយដែរ។
បាល់ពិន័យ១១ម៉ែត្រតាំងតែពីនាទីទី៣៥ កីឡាករ Salahមិនបានធ្វើឲ្យខកបំណង របស់អ្នកគាំទ្រឡើយហើយថែមទាំងបន្តជួយឲ្យChamberlain រកបានថែមមួយគ្រាប់ទៀតនៅនាទីទី៥៨ផង ។ជាលទ្ធផលសប្តាហ៍នេះLiverpoolវ៉ាដាច់ ក្រុមលេខរៀងទី២មេឃខៀវMan cityដល់ទៅ១៩ពិន្ទុតែម្តង៕ ប្រែសម្រួល៖ស៊ុនលី