ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ ស្នើកោះហៅសមាជិកសភា ជុំវិញការចោទប្រកាន់ថា បានរំលោភផ្លូវភេទ លើអ្នកទេសចរបរទេស

ថៃ៖នេះបើយោងតាមមន្ត្រីថៃបានប្រាប់ AFP កាលពីថ្ងៃសុក្រឲ្យដឹងថា ប៉ូលិសថៃបានស្នើសុំការអនុញ្ញាតពីសភា ដើម្បីកោះហៅសមាជិកសភាម្នាក់ មកសាកសួរ បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានរំលោភផ្លូវភេទ លើអ្នកទេសចរបរទេសម្នាក់ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

ប៉ូលីសនៅភាគខាងជើងនៃទីក្រុងឈៀងម៉ៃបាន ដាក់សំណើជាផ្លូវការ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតលើសមាជិក សភាទីក្រុងបាងកក លោក Chaiyamparwaan Manpianjit អាយុ ៣៥ ឆ្នាំ។

នេះបើយោង តាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស ដែលទទួលបាន ដោយទូរទស្សន៍ថៃ Bright TV ថា អ្នកទេសចរជនជាតិតៃវ៉ាន់ម្នាក់ បានប្រាប់ប៉ូលីស កាលពីខែមុនថា លោក Chaiyamparwaan បានចាប់រំលោភនាង នៅសណ្ឋាគារ Chiang Mai នៅព្រឹកព្រលឹមថ្ងៃទី ៩ ខែមករា ។ ចំណែកលោក Yutthana Kanchana មេប៉ូលិសខេត្តឈៀងម៉ៃ បានប្រាប់ AFP ថា យើងបានអនុវត្តតាមនីតិវិធីដើម្បីកោះហៅលោក Chaiyamparwaan ។

ដោយសារលោក Chaiyamparwaan ជាតំណាងរាស្រ្តបម្រើការ ប៉ូលីសត្រូវតែសុំការអនុញ្ញាតពីសភា ដើម្បីកោះហៅលោកមកសាកសួរ។

នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានថា ប៉ូលីសបានសរសេរ ទៅកាន់សភាដោយព្រមានថា ការពន្យារពេលក្នុង សំណុំរឿងនេះ អាចប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងប្រព័ន្ធយុត្តិធម៌ថៃ និងប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ។ លោក

Lok Chaiyarparwaan សមាជិកសភា សម្រាប់មណ្ឌលបោះឆ្នោតក្នុងរដ្ឋធានី ត្រូវបានបណ្តេញចេញ ពីគណបក្សប្រឆាំងដ៏សំខាន់មួយ កាលពីឆ្នាំមុន ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តិខុសផ្លូវភេទ។ ឥឡូវនេះលោកជាសមាជិក នៃគណបក្សវឌ្ឍនភាពថៃ ដែលទើបបង្កើតថ្មី។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា សភាគ្រោងនឹងពិភាក្សាថា តើត្រូវប្រគល់លោក Chaiyarparwaan =jyប៉ូលីស៕

Most Popular

To Top