ព័ត៌មានអន្តរជាតិ

លោក Trump ៖ អំពើពុករលួយនៅទីភ្នាក់ងារ USAID ស្ថិតនៅក្នុងកម្រិតដ៏ខ្ពស់មួយមិនអាចពន្យល់បានឲ្យងាយស្រួលឡើយ

afp

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បាននិយាយថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID គឺប្រឈមនឹងអំពើពុករលួយស្ទើរតែមិនធ្លាប់មានពីមុនមក ហើយគួរតែត្រូវបានបិទតាំងពីយូAរមកហើយ។

រំលឹកដែរថានេះគឺជាបទបញ្ជាប្រតិបត្តិដំបូងមួយ បន្ទាប់ពីលោកចូលកាន់តំណែង លោក Trump បានផ្អាកជំនួយបរទេសទាំងអស់របស់សហរដ្ឋអាមេរិក ដោយរងចាំការពិនិត្យឡើងវិញរយៈពេល៣ខែ ចំពេលមានការជំរុញឱ្យកាន់តែច្បាស់លាស់ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលអាមេរិក។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក្រោយមកបានបញ្ឈប់គម្រោងមួយចំនួនទៀតដែលផ្តល់ឲ្យទីភ្នាក់ងារ USAID ដែលជាទីភ្នាក់ងារសំខាន់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសម្រាប់គ្រប់គ្រងការផ្តល់មូលនិធិដល់គម្រោងនយោបាយនៅបរទេស។

មិនត្រឹមតែប៉ុណ្ណោះលោក Elon Musk ដែលជាបុគ្គលដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មី ឬ DOGE ដែលកំពុងវាយតម្លៃការចំណាយរបស់ទីភ្នាក់ងារសហព័ន្ធ បានដាក់ស្លាក USAID ថាជា អង្គការឧក្រិដ្ឋកម្មទៀតផង៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top