ព័ត៌មានអន្តរជាតិ

ក្មេងៗប្រហែលចេះ ជក់ប្រសិន បើមានសាច់ញាតិ ជាអ្នកជក់បារី

ក្រុមអ្នកស្រាវជ្រាវជនជាតិ អាមេរិកបាននិយាយថា ក្មេងៗជំនាន់ក្រោយជនជាតិអាមេរិក នឹងអាចចេះជក់បារី ប្រសិនបើ ឪពុកម្តាយរបស់ពួកគេ ឬ មានសាច់ញាតិជាអ្នកជក់បារី ។

លោក Mike Vuolo នៃមហាវិទ្យាល័យ Purdue ព្រមទាំងលោក Jeremy Staf f នៃមហាវិទ្យាល័យ Pennsylvania បានធ្វើការពិនិត្យទិន្នន័យ ដែលទទួលបាន ពីឪពុកម្តាយចំនួន ៣១៤នាក់ និង ក្មេងៗ ដែលមានអាយុចាប់ពី១១ឆ្នាំឡើងទៅចំនួន ៣១៤នាក់ ។
លទ្ធផលបានបង្ហាញថា ៨ភាគរយនៃក្មេងៗ ដែលគ្មានឪពុកម្តាយជាអ្នកជក់បារី បានចាប់ផ្តើមជក់បារីកាលពីឆ្នាំមុន ។ ដោយឡែកក្មេងៗ ដែលមានសាច់ញាតិជាអ្នកជក់បារី ២៣ភាគរយទៅ ២៩ភាគរយ បានចាប់ផ្តើមចេះជក់លឿន ជាងអ្នកដែល គ្មានសាច់ញាតិ ជាអ្នកជក់ទៅទៀត ។

Most Popular

To Top