កីឡា

CR7 សម្រេចចិត្តបន្តកុងត្រារយៈពេល ១ឆ្នាំទៀត ជាមួយនឹង Al Nassr

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីបំផុតកីឡាករ CR7បានព្រមព្រៀងជាមួយនឹងក្លឹបរួចទៅហើយថា នឹងបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Al Nassr ថែមមួយឆ្នាំទៀតពោលគឺ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកីឡាកររូបនេះ ឈានចូលវ័យ៤០ឆ្នាំ។

Ronaldo ដែលបានចូលរួមក្លឹបយក្ស របស់អារ៉ាប់នេះកាលពីឆ្នាំ២០២៣ ជាមួយនឹងកុងត្រាដំបូងត្រឹមតែ២ឆ្នាំកន្លះប៉ុណ្ណោះ ដែលនេះមាមានន័យថា គាត់នឹងត្រូវបញ្ចប់កុងត្រាត្រឹមរដូវកាលនេះ។

ប៉ុន្តែយ៉ាងណាក្តីគេជឿជាក់ថាក្លឹបនិងកីឡាករអាចនឹងបន្តធ្វើការជាមួយគ្នាមួយរដូវកាលទៀតដែលសុពលភាពរបស់វានឹងមានរហូតទៅដល់ខែមិថុនាឆ្នាំ២០២៦។

ប្រភពដដែលបានសរសេរទៀតថា ការព្រមព្រៀងគ្នាត្រូវបានធ្វើឡើងប៉ុន្តែ ការប្រកាសជាផ្លូវការនឹងមិនត្រូវបានធ្វើឡើងភ្លាម នៅឡើយទេរហូតដល់ការចុះហត្ថលេខា ត្រូវបានបញ្ចប់ជាមុនសិន៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top