គិតត្រឹមក្នុងឆ្នាំ២០២៥ នេះ Barcelona បានឆ្លងកាត់ការ ប្រកួតសរុបចំនួន ១១ប្រកួតហើយ ក្នុងនោះពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ដោយក្នុងនោះឈ្នះ៩ ប្រកួត និងស្មើចំនួន ២ប្រកួត ។
តាមរយៈការឈ្នះ៩ មានការឈ្នះ៣ក្នុងនិងស្មើ១ប្រកួតនៅ La Liga ជួយក្រុមមួយនេះឡើងមកកាន់លេខ៣នៅតារាង La Liga វិញដោយមាន ៤៨ពិន្ទុស្ថិតតាមពីក្រោយក្រុមលេខ១ Athetico Madrid តែ១ពិន្ទុប៉ុណ្ណោះ ស្របពេលតាមពីក្រោយក្រុមលេខ១បច្ចុប្បន្ន Real Madrid ២ពិន្ទុ។
ឆ្នាំ២០២៥ នេះដែរគេបានលេខ UEFA Champions League ចំនួន២ប្រកួតក្នុងនោះស្មើ Atalanta ២-២ និងយកឈ្នះ Benfica ៥-៤ ព្រមទាំងលេខ Super Cup ២ប្រកួតឈ្នះទាំងពីរ និងលេខ Copa De Rey ៣ប្រកួតឈ្នះទាំង៣។ ដូច្នេះសរុបមានចំនួន ១១ប្រកួតឈ្នះ ៩ ស្មើ២៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)