សិល្បៈ និង កម្សាន្ត

តារាសម្ដែងស្រី កូរ៉េខាងត្បូង អ្នកនាង Jun Ji Hyun ត្រូវបានស៊ើបអង្កេត ជុំវិញការបង់ពន្ធ អចលនទ្រព្យ

VN Express

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីកូរ៉េខាងត្បូង អ្នកនាង Jun Ji Hyun ត្រូវបានតម្រូវឲ្យបង់ពន្ធ ចំនួន ២០ លានវ៉ុន (១៥,០០០ ដុល្លារអាមេរិក) បន្ទាប់ពីការស៊ើបអង្កេត លើប្រតិបត្តិការ អចលនទ្រព្យរបស់នាង ទោះបីជាអ្នកគ្រប់គ្រង របស់នាងបដិសេធថា មិនមានកំហុសក៏ដោយ ។

Znews បានរាយការណ៍ ដោយដកស្រង់សម្ដី HeraldPOP ថា កាលថ្ងៃចន្ទ សេវាពន្ធជាតិរបស់កូរ៉េខាងត្បូង (NTS) បានស៊ើបអង្កេតប្រតិបត្តិការ អចលនទ្រព្យឆ្នាំ ២០២៣ សម្រាប់ខែមិថុនា ដោយតម្រូវឲ្យនាងបង់ពន្ធបន្ថែម ២០ លានវ៉ុន ។ ការស៊ើបអង្កេតបានផ្តោតលើការទិញ និងលក់អគារ ៥ ជាន់របស់អ្នកនាង នៅ Nonhyeon-dong ស្រុក Gangnam ទីក្រុងសេអ៊ូល។

អ្នកនាង បានទិញអចលនទ្រព្យកាលឆ្នាំ ២០០៧ ក្នុងតម្លៃ ៨.៦ ពាន់លានវ៉ុន (៥.៩ លានដុល្លារអាមេរិក) ហើយលក់វានៅឆ្នាំ ២០២១ ក្នុងតម្លៃ ២៣.៥ ពាន់លានវ៉ុន។ កាលខែកញ្ញា ឆ្នាំ ២០២២ អ្នកនាង Jun និងស្វាមីបានទិញផ្ទះមួយនៅ Seongsu-dong ទីក្រុងសេអ៊ូលតម្លៃ ១៣ ពាន់លានវ៉ុន។

ក្រុមហ៊ុនគ្រប់គ្រងរបស់អ្នកនាង បាននិយាយថា ការស៊ើបអង្កេត បានរកឃើញថា មិនមានការរំលោភច្បាប់ឡើយ ហើយការបង់ពន្ធបន្ថែម បានមកពីភាពខុសគ្នា នៃវិធីសាស្រ្តគណនេយ្យ រវាងគណនេយ្យករពន្ធ របស់អ្នកនាង Jun និង NTS ។ អ្នកនាង Jun អាយុ ៤៣ ឆ្នាំ ជាតារាសម្ដែង និងជាតារាម៉ូដែលកូរ៉េខាងត្បូងដ៏ល្បីម្នាក់ ត្រូវបានគេស្គាល់ថា ល្អបំផុត សម្រាប់ខ្សែភាពយន្តល្បីឆ្នាំ ២០០១ “My Sassy Girl” និងរឿង “My Love From the Star” ឆ្នាំ ២០១៤ ។

អ្នកនាងបានរៀបការជាមួយអ្នកជំនួញកូរ៉េខាងត្បូង លោក Choi Jun Hyuk កាលឆ្នាំ ២០២១ ហើយពួកគេមានកូនប្រុស ២ នាក់។ នាងក៏ត្រូវបានទទួលស្គាល់ថា ជាអ្នកវិនិយោគអចលនទ្រព្យ ដ៏លេចធ្លោបំផុតម្នាក់ក្នុង ឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់អគារ និងអាផាតមិនមានតម្លៃខ្ពស់ ជាច្រើននៅទីក្រុងសេអ៊ូល ដែលមានតម្លៃរាប់សិបលានដុល្លារអាមេរិក៕

Most Popular

To Top