សិល្បៈ និង កម្សាន្ត

នាង Hyomin អតីតសមាជិកក្រុម ចម្រៀងស្រីកូរ៉េខាងត្បូង T-Ara ចូលរោងការ ជាមួយមិត្តប្រុស នៅខែមេសា

Koreajoongang Daily

កូរ៉េខាងត្បូង ៖ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកនៅថ្ងៃអង្គារបានប្រាប់ឲ្យដឹងថា នាង Hyomin ដែលជាអតីតសមាជិក ក្រុមចម្រៀង ស្រីកូរ៉េខាងត្បូង T-Ara ដ៏ល្បីល្បាញមួយក្នុងចំណោមក្រុម តារាចម្រៀងស្រីផ្សេងៗទៀត បានប្រកាសនឹងរៀបការជាមួយមិត្តប្រុស ការក្នុងវិស័យហិរញ្ញវត្ថុ នៅខែមេសា នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea Times ។

សារព័ត៌មានក្នុងស្រុក Sports Kyunghyang បានរាយការណ៍ កាលពីថ្ងៃចន្ទថា ពិធីមង្គលការរបស់អតីតតារា K-pop វ័យ ៣៦ ឆ្នាំរូបនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៦ ខែមេសានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ កូនកំលោះជាបុរសមានរាងខ្ពស់ សង្ហាម្នាក់ដែលធ្វើការក្នុងវិស័យហិរញ្ញវត្ថុ។

ពិធីមង្គលការនេះនឹងត្រូវគេរាយការណ៍ថា នឹងធ្វើជាពិធីឯកជនដែលមានតែក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធចូលរួមប៉ុណ្ណោះ។ នាង Hyomin បានបង្ហាញខ្លួនជាលើកដំបូងកាលឆ្នាំ ២០០៩ ក្នុងនាមជាសមាជិកក្រុមចម្រៀងស្រី T-Ara ត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈបទចម្រៀងដូចជា “Roly-Poly” (២០១១), “TTL” (២០០៩) និង “Bo Peep Bo Peep” (២០០៩) ។

នាងក៏បានសម្តែងក្នុងរឿងមួយចំនួនដូចជា “Follower” (២០២១) និង “Sweet Temptation” (២០១៥ ) និងកម្មវិធីពិតដូចជា “Celeb Beauty Plus” (២០២១)” និង “Beauty Time” (២០១៩-២០២១) ៕

Most Popular

To Top