ភ្នំពេញ ៖ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានមានប្រសាសន៍ថា សម្រាប់អ្នកមក បរិច្ចាគឈាម ក្នុងព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” នៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងទទួលកាដូពិសេសពីក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជា ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9002-1024x683.jpg)
នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា លោករឿង សោភ័ណ្ឌ តំណាងលោក ខូវ ឆាយ ក្រុមបាល់ទាត់ គុនខ្មែរ និងប្រធានសព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាមចូលរួមពិធីសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មនុស្សធម៌ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅភោជនីយដ្ឋានទន្លេសាបាក់។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9023-1024x683.jpg)
លោកប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានបន្តថា ការបរិច្ចាគឈាមនឹងចាប់ផ្តើមនៅវេលាម៉ោង ៧:៣០ នាទីព្រឹករហូតដល់ម៉ោង ៥:០០ នាទីល្ងាច ដូច្នេះអ្នកគាំទ្រ ក្រុមបាល់ទាត់ទំាង ២ ក្រុមអាចចូលរួមការបរិច្ចាគឈាម បានដោយស្ម័គ្រចិត្ត ក្នុងនោះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានកិត្តិយស ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក៏ចូលរួមការបរិច្ចាគឈាមដែរ ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9025-1024x683.jpg)
លោក គុជ ឆៃយ៉ា បានបន្ថែមថា រូបលោក អ្នកតំណាងឲ្យក្រុមបាល់ទាត់គុនខ្មែរ និងមជ្ឈមណ្ឌល ជាតិ ផ្តល់ ឈាម បានសូមអំពាវនាវផ្តល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសនៅរស់នៅភ្នំពេញអញ្ជើញចូលរួមបរិច្ចាគឈាមឲ្យបានច្រើន ដើម្បី ជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាមជាចាំបាច់។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9004-1024x683.jpg)
ក្រៅពីកម្មវិធីបរិច្ចាគឈាមក៏មានការ ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ពិធីករបាល់ទាត់ ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ចាប់ពីម៉ោង ៦:០០ ល្ងាចតទៅ នៅមជ្ឈមណ្ឌលកីឡា កងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចគ្នា ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9013-1024x683.jpg)
លោកប្រធានចាត់ការទូទៅ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានបន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌ រវាងក្រុមពិធីករកីឡាកម្ពុជា និងបាល់ទាត់គុនខ្មែរ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” រវាងក្រុមបាល់ទាត់ ពិធីករបាល់ទាត់ និងក្រុមបាល់ទាត់គុនខ្មែរធ្វើឡើង ដោយមានការចង្អុល បង្ហាញណែនាំ និងគាំទ្រដ៏ខ្ពស់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖លី ភីលីព
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9028-1024x683.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/296-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/297-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/298-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/299-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/300-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/292-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/301-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)