ព័ត៌មានអន្តរជាតិ

ថៃ ចោទប្រកាន់ មហាសេដ្ឋី ម្ចាស់ប្រធានក្រុមហ៊ុន ផ្តល់សេវាថែទាំសុខភាពអាយុ ៨៦ ឆ្នាំ ពីបទឆបោកចំនួន ៤៨០ លានដុល្លារ

xinhua

ថៃ ៖ ក្រុមមន្ត្រីប្រទេសថៃ បាននិយាយថា រដ្ឋអាជ្ញាថៃ កាលពីថ្ងៃសុក្របានចោទប្រកាន់ជាផ្លូវការ លើមហាសេដ្ឋីម្ចាស់ក្រុមហ៊ុន ផ្តល់សេវាថែទាំសុខភាពភាពអាយុ ៨៦ ឆ្នាំ ដែលកំពុងរត់គេចខ្លួនពីបទក្លែងបន្លំប្រាក់ កម្ចីមានតម្លៃ ៤៨០ លានដុល្លារអាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express  ។

នេះបើយោង តាមព្រះរាជអាជ្ញាបានប្រាប់ថា លោក Boon Vanasin អតីតប្រធានក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាពឯកជន Thonburi Healthcare Group (THG) ត្រូវបានចោទប្រកាន់ពីបទបោកប្រាស់ បុគ្គលម្នាក់ៗចំនួន ១៦ ពាន់លានបាតស្មើនឹង ៤៨០ លានដុល្លារ ក្នុងរយៈពេលជាងមួយទសវត្សរ៍។

អគ្គមេធាវីបាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយថា វាត្រូវបានយល់ព្រមក្នុងការចោទប្រកាន់លោក Boon Vanasin ដែលជាជនសង្ស័យទីមួយ ពីបទក្លែងបន្លំប្រាក់កម្ចី ។

ប៉ូលិសបានប្រាប់ AFP កាលពីឆ្នាំមុនថា ពួកគេជឿថាវេជ្ជបណ្ឌិតបានរត់គេចពីប្រទេសថៃ ហើយបានស្នើសុំការជូនដំណឹងក្រហមរបស់ Interpol សម្រាប់ការចាប់ខ្លួនលោក។ ការិយាល័យអគ្គមេធាវីបាននិយាយថា ខ្លួនបានណែនាំនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ឲ្យនាំលោក Boon ទៅកាន់យុត្តិធម៌ក្នុងរយៈពេល ១៥ ឆ្នាំ មុនពេលដែលករណីនេះឈានដល់លក្ខន្តិកៈនៃការកំណត់។

អតីតភរិយា និងកូនស្រីរបស់លោក ដែលជានាយក THG ទាំង២នាក់ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន រួមជាមួយនឹងមនុស្សប្រាំមួយនាក់ផ្សេងទៀត ពីបទក្លែងបន្លំ និងការលាងលុយកខ្វក់ ។ ក្នុងឆ្នាំ ២០២២ គណៈកម្មការមូលបត្រថៃ បានពិន័យជាប្រាក់ចំនួន ២.៣ លានបាត (៦៦,000 ដុល្លារ) សម្រាប់ការបំភាន់អ្នកវិនិយោគក្នុងឆ្នាំ ២០២១ ជុំវិញសមត្ថភាពរបស់ THG ក្នុងការទិញវ៉ាក់សាំង Pfizer mRNA Covid-19 រាប់លាន៕

Most Popular

To Top