ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក រិទ្ធ ឌីកា នាយកបច្ចេកទេស របស់ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានដឹកនាំអតីតកីឡាករ ព្រះខ័នរាជស្វាយរៀងចំនួន ៤០នាក់ចូលរួមក្នុងកម្មវិធីបរិច្ចាកឈាម ១០០០ សាក់សង្រ្គោះជីវិត សម្រាប់អ្នកជំងឺតាមមន្ទីពេទ្យ ទូទាំងប្រទេសកម្ពុជា ក្នុងមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ។

លោក រិទ្ធ ឌីកា បានប្រាប់ឲ្យដឹងថា ថ្ងៃនេះលោកបាន អតីតកីឡាករ ព្រះខ័នរាជស្វាយរៀងចំនួន ៤០ នាក់ មកធ្វើការ បរិច្ចាគឈាម ពីព្រោះការបរិច្ចាកឈាមនេះ ជាការចូលរួមចំណែក ជួយសង្គម មួយយ៉ាងវិសេសវិសាល អាចជួយសង្គ្រោះ ដល់អ្នកជំងឺ កំពុងត្រូវការឈាមបន្ទាន់ តាមបណ្ដាលមន្ទីពេទ្យ ក្នុងប្រទេសកម្ពុជារបស់យើង ។ សកម្មភាពគឺ ជាការចូលរួម ចំណែក លើកស្ទួយវិស័យសុខាភិបាល និងសុខមាលភាពសង្គម ព្រមទាំងជាការបញ្ជាក់ អំពីចិត្តសប្បុរស និងទឹកចិត្តអាណិត ស្រលាញ់របស់លោក និងអតីតកីឡាករព្រះខ័នរាជស្វាយរៀង ។

លោក រិទ្ធ ឌីកា បានបន្តថា ការបរិច្ចាគឈាមក្នុងកម្មវិធី “យើងរួមគ្នាបរិច្ចាគឈាម១០០០សាក់ សង្រ្គោះជីវិត” នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ធ្វើឡើងដើម្បីជួយដល់សង្គម និងដើម្បីបង្កើតនូវទម្លាប់ ដែលមានសុខភាពល្អ ដល់អ្នកបរិច្ចាគឈាម ពីព្រោះការបរិច្ចាគឈាមទៀងទាត់ អាចជួយឲ្យកាត់បន្តយនូវជំងឺជាច្រើនដូចជា សុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល កាត់បន្ថយជំងឺមហារីកផ្សេងៗ និងអត្ថប្រយោជន៍សុខភាពជាច្រើនទៀត ។

លោក វេជ្ជ. សុខ ប៉ូ ប្រធានមជ្ឍបណ្ឌលជាតិផ្តល់ឈាមមានប្រសាសន៍ ប្រកាសកម្មវិធីប្រកាសការប្រកួតបាល់ទាត់ធម៌ រវាងក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរថា ការបរិច្ចាកឈាមគឺមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឲ្យយើងដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា៖ ជំងឺប្រភេទថ្លើម បេ សេ ស្វាយ អេដស៍ ។ល។ ជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកនានា ជួយកាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើម និងលំពែង និងជួយធ្វើឲ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ៕




