The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានកំណត់បានកីឡាករថ្មីម្នាក់ ហើយដែលនឹងអាចមក ជំនួសតំណែង របស់អ្នកចាំទី Ederson បាននៅរដូវក្តៅខាងមុខ។
បច្ចុប្បន្នទំរង់លេងរបស់ Man City ហាក់ដូចជាមានការធ្លាក់ចុះខ្លាំង នៅក្នុងរដូវកាលនេះជាពិសេស ដោយរកបានត្រឹម តែ២០ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួត២៦ដង ចុងក្រោយនិងកំពុងស្ថិត នៅលេខ៤ បណ្តោះអាសន្នឃ្លាតឆ្ងាយ ពីតារាងកំពូលជាច្រើនពិន្ទុ ។
មិនត្រឹមតែបរាជ័យផ្ទួនៗ ប៉ុណ្ណោះទេ Man City ក៏បានថែមទាំងធ្លាក់ចេញពីពានរង្វាន់ Carabao Cup និងពាន Champions League ទៀតផង។
គួរឲ្យដឹងដែរថាកីឡាករអ្នកចាំទីប្រេស៊ីល Ederson រូបនេះបច្ចុប្បន្នមានអាយុ៣១ឆ្នាំ ទៅហើយនិងមិនអាចបង្ហាញទំរង់លេងដូចកាលពីរ ដូវកាលមុនៗទៀតឡើយ ដូច្នេះការជំនួសតំណែងនឹង អាចធ្វើឡើងនៅពេលខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
