ព័ត៌មានអន្តរជាតិ

លោក Putin ៖ កងកម្លាំងយោធារុស្សី ប្រយុទ្ធ គឺដើម្បីតែយុត្តិធម៌ ប៉ុណ្ណោះ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអាទិត្យ បានសរសើរយោធា របស់ប្រទេស និងការសម្តែងរបស់ខ្លួន នៅក្នុងប្រតិបត្តិការយោធា ពិសេសប្រឆាំងនឹងអ៊ុយក្រែន ដោយបញ្ជាក់ថា ពួកគេបានប្រយុទ្ធដើម្បី តែយុត្តិធម៌និងអនាគត របស់រុស្ស៊ីប៉ុណ្ណោះ ។

លោកប្រធានាធិបតី បានថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរទិវាអ្នកការពារមាតុភូមិ នៅពេលដែលលោកធ្វើជាម្ចាស់ ផ្ទះទាហានកិត្តិយស នៅក្នុងវិមានក្រឹមឡាំង និងផ្តល់រង្វាន់កិត្តិយសដល់ពួកគេ ពោលគឺមេដាយមាសផ្កាយកំពូល របស់ប្រទេស។

ថ្លែងនៅក្នងព្រឹត្តិការណ៍នេះលោក Putin បានបញ្ជាក់បែបនេះថាៈ អ្នកចូលរួមនៃប្រតិបត្តិការយោធាពិសេស គឺជាការពិត ចំពោះកេរដំណែលដ៏រុងរឿងរបស់ឪពុក ជីតា ជីតារបស់យើង។ បង្ហាញភាពក្លាហាន ពួកគេ អ្នកឈរការពារប្រទេសរុស្ស៊ី ដោយក្លាហានតស៊ូដើម្បីការពិត និងយុត្តិធម៌ ដើម្បីសន្តិភាព អនាគតរបស់ប្រជាជនយើង ។

លោកបានបន្តថា អរគុណចំពោះការខិតខំប្រឹងប្រែង របស់អ្នក យើងកំពុងសម្រេចបាន នូវគោលដៅរបស់យើង។ ប្រទេសមានមោទនភាពចំពោះអ្នក ការកេងប្រវ័ញ្ចរបស់អ្នក និងការរួមចំណែករបស់អ្នក ក្នុងការការពារមាតុភូមិហើយអរគុណ ចំពោះទឹកចិត្ត ការលះបង់ ភក្ដីភាពចំពោះកាតព្វកិច្ច និងសេចក្ដីស្រឡាញ់ ចំពោះមាតុភូមិមួយនេះ ។

គួរឲ្យដឹងដែរចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន នៅពេលនេះប្រធានាធិបតី អាមេរិកនិង ក្រុមរបស់គាត់ផ្តោតយ៉ាងខ្លាំង លើការបន្តការចរចាជាមួយភាគីទាំងពីរ នៃសង្រ្គាម ដើម្បីបញ្ចប់ជម្លោះ ហើយប្រធានាធិបតីលោក Donald Trump មានទំនុកចិត្តយ៉ាងខ្លាំងថា នឹងអាចបញ្ចប់វាបានក្នុង សប្តាហ៍នេះយ៉ាងយូរបំផុតនេះ បើយោងតាមការអះអាងដោយលោកស្រី អ្នកនាំពាក្យសេតវិមានកាលពិចុងសប្តាហ៍កន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top