ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងត្បូង នឹងចំណាយ ១៧៣ លានដុល្លារ អាមរិក លើស្តង់ដារ បច្ចេកវិទ្យា នៃឧស្សាហកម្មទំនើបនៅឆ្នាំនេះ

Korea Joonang Daily

កូរ៉េខាងត្បូង ៖ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងនឹងចំណាយប្រាក់ ២៤៧.៥ ពាន់លានវ៉ុន (១៧២.៧លានដុល្លារអាមេរិក) នៅឆ្នាំនេះលើស្តង់ដារបច្ចេកវិទ្យា នៃឧស្សាហកម្មជឿនលឿនដូចជា AI និងបណ្តាញទំនាក់ទំនង ជំនាន់ទីប្រាំមួយ (6G) ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការប្រកួតប្រជែងរបស់ប្រទេសក្នុងវិស័យនានា។

យោងតាមក្រសួង ឧស្សាហកម្មបានឲ្យដឹងថា គណៈកម្មាធិការត្រួតពិនិត្យស្ដង់ដារជាតិ បានអនុម័តផែនការវិនិយោគ ក្នុងគោលបំណងអភិវឌ្ឍស្តង់ដារ បច្ចេកវិទ្យាសម្រាប់ប្រព័ន្ធ AI បន្ទះឈីប បណ្តាញ 6G និង ឧស្សាហកម្មទំនើបផ្សេងទៀត។ ក្រសួងក៏មានគម្រោងគាំទ្រ ការបញ្ជាក់ស្តង់ដារបច្ចេកវិទ្យា របស់ក្រុមហ៊ុនឯកជន សម្រាប់ការនាំចេញផងដែរ ។

លើសពីនេះ រដ្ឋាភិបាលនឹងចាប់ផ្តើមក្រុមការងារមួយ ដើម្បីបង្កើតផែនការរយៈពេល ៥ ឆ្នាំសម្រាប់ការអភិវឌ្ឍន៍ស្តង់ដារសម្រាប់បច្ចេកវិទ្យាឌីជីថល និង AI ក៏ដូចជាក្របខ័ណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលនឹងត្រូវបានអនុវត្តចាប់ពីឆ្នាំ ២០២៦៕

Most Popular

To Top