ព័ត៌មានអន្តរជាតិ

បច្ចុប្បន្នម្តាយ​ ជនជាតិអាមេរិក មើលទូរទស្សន៍ ច្រើនជាងធ្វើកិច្ចការផ្ទះ

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បច្ចុប្បន្នម្តាយជនជាតិអាមេរិក ភាគច្រើនមិន សូវធ្វើកិច្ចការផ្ទះដូចជាម្តាយ ដែលស្ថិតនៅក្នុងសតវត្សរ៍មុនៗឡើយ ដោយពួកគេភាគច្រើនចូលចិត្ត ចំនាយពេលអង្គុយមើលទូរទស្សន៍ ។

លោក Edward Archer នៃមហាវិទ្យាល័យ Arnold ផ្នែកសុខភាពសាធារណនៃរដ្ឋខារ៉ូលីណាខាងត្បូងបាននិយាយថា ស្រ្តីបានចំនាយពេល ២៥ភាគរយច្រើន ជាងពេលធ្វើកិច្ចការផ្ទះ ដើម្បីអង្គុយលេងនៅមុខកុំព្យូទ័រ និង មើលទូរទស្ស ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការស្ទង់មតិចំពោះស្ត្រីដែលមានកូនអាយុ៥ឆ្នាំចុះ និងស្រ្តីដែលមានកូនអាយុ ៦ ដល់១៨ឆ្នាំ ដោយពួកគេត្រូវបានបែងចែកជា ២ក្រុម។

នៅក្នុងអំឡុងពេល៤៥ឆ្នាំនៅក្នុងការសិក្សាស្រាវជ្រាវនេះ បានបង្ហាញលទ្ធផលឲ្យឃើញថា ម្តាយដែលមានកូនអាយុក្មេងតិចជាង ៥ឆ្នាំមានការចុះថយសម្រាប់ការធ្វើកិច្ចការផ្ទះ ដោយពួកគេបានចំនាយពេលតែ ១៤ម៉ោងក្នុងមួយសប្តាហ៍ ឬ ២ម៉ោងក្នុងមួយថ្ងៃ នៅក្នុងការធ្វើកិច្ចការផ្ទះដូចជាការបោសជូតផ្ទះជាដើម។

ដោយឡែកម្តាយដែលមានកូនអាយុច្រើនជាង មានការថយចុះកាន់តែខ្លាំង ដោយពួកគេចំនាយពេលតែ ១១ម៉ោង ក្នុងមួយសប្តាហ៍ដើម្បីធ្វើកិច្ចការផ្ទះ។
ទន្ទឹមគ្នានេះដែរ ការសិក្សាក៏បានរកឃើញទៀតថា ការចុះថយនៃការធ្វើសកម្មភាពរបស់ស្រ្តី និងការកើនឡើងនៃភាពទំនេររបស់ពួកគេ អាចនាំឲ្យពួកគេប្រឈមមុខ និងជំងឺធាត់ និងជំងឺស្រ្តេសនាថ្ងៃអនាគត។
ដោយ​​​​​​​​​​​​​​​​​​​​​​​​​៖ ហង្ស សុបញ្ញា

Most Popular

To Top