កីឡា

លោក ប៉ែន វុទ្ធី ជួបសំណោះសំណាល មន្រ្តីអបអរសាទរ ខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

ភ្នំពេញ៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាន កីឡាជំនាញ និងកីឡាមហាជន បានជួបសំណោះសំណាល មន្រ្តីក្នុងការប្រាព្ធពិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ជាមន្រ្តីនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ប្រមាណជិត ៤០ នាក់ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនខាងក្រោម ក្នុងពហុកីឡដ្ឋានជាតិ។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានសម្តែង នូវការកោតសរសើរ ចំពោះជាមន្រ្តីជាស្រ្តី បានចូលរួមអបអរសាទរនូវសមិទ្ធផលសំខាន់នានា ដែលស្ត្រីសម្រេចបានតាមរយៈការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងការពង្រឹងការ ផ្តល់ភាព អង់អាចដល់ស្ត្រី និងក្មេងស្រី គ្រប់រូបនៅកម្ពុជា ក៏ដូចជាសម្រេច បាននូវកាតព្វកិច្ច របស់កម្ពុជា នៅថ្នាក់តំបន់ និងសកល ។ សព្វថ្ងៃនេះនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន មានស្ត្រីក៏ជាអ្នកដឹកនាំម្នាក់ គឺលោក ចៅ សុគន្ធី ជាអនុប្រធាននាយកដ្ឋាន កីឡាជំនាញ និងកីឡាមហាជន ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានបាន រំលេចអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើងថា “ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ”, “ជួយស្ត្រីគឺជួយខ្លួនឯង” និង “ពិភពលោកនឹងកាន់ តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយ ជាអ្នកដឹកនាំកាន់តែច្រើន”៕

Most Popular

To Top