យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាលោក Xavi ដែលបានចាកចេញពីក្លឹប Barcelona កាលពី២រដូវកាលមុននោះទំនងជានឹងអាចវិលត្រឡប់រកអាជីពជាគ្រូបង្វឹកវិញ ហើយក្រោយការបញ្ជាក់ដោយផ្ទាល់ពីសំណាក់បុគ្គលខ្លួនឯង។
គ្រូបង្វឹករូបនេះធ្លាប់បានដឹកនាំ Barcelona លើកពានរង្វាន់ La Ligaផងនិង Supercopa de Espana ផងប៉ុន្តែលោកបានបញ្ជាក់ថាចង់បានពានរង្វាន់បន្ថែមទៀតចូលទៅក្នុងបញ្ជីរបស់គាត់។
គួរឲ្យដឹងដែរថាយ៉ាងណាក្តីក្រៅតែពីព័ត៌មាននៃការវិលត្រឡប់មកលីគកំពូលអេស្បាញហើយនោះលោក Xavi ក៏មានដំណឹងថាអាចមកដឹកនាំក្លឹប Man UTD និងក្លឹប Juventus ផងដែរ។
ក្នុងនាមជាគ្រូបង្វឹកបុរសវ័យ ៤៥ឆ្នាំរូបនេះធ្លាប់ដឹកនាំក្លឹប Al Sadd មុនពេលដែលគាត់ផ្ទេរមកចូលរួមក្លឹប Barcelona និងបានលើកពានរង្វាន់សរុបប្រមាណជា៧គ្រឿងមកហើយ៕
ប្រែសម្រួល៖ ស៊ុនលី
