ហុងកុង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Lee Shau Kee មហាសេដ្ឋីអចលនទ្រព្យ ហុងកុង ដែលបានដឹកនាំអាណាចក្រអចលនទ្រព្យ ដ៏ធំបំផុតមួយនៅទីក្រុងហុងកុង បានទទួលមរណភាពក្នុងអាយុ ៩៧ ឆ្នាំ។
ក្រុមហ៊ុនដែលលោក បានបង្កើតបាននិយាយថា លោក Lee បានទទួលមរណភាព កាលពីល្ងាចថ្ងៃចន្ទ (ទីក្រុងហុងកុង) ដោយសន្តិភាព ជាមួយក្រុមគ្រួសារ នៅក្បែរលោក ។ មិនមានមូលហេតុ នៃការស្លាប់ទេ។ លោក Lee បានបង្កើតក្រុមហ៊ុន Henderson Land Development Co. Ltd. នៅឆ្នាំ ១៩៧៦ ហើយជាប្រធាន និងជានាយកគ្រប់គ្រង រហូតដល់ឆ្នាំ ២០១៩ ។ លោកត្រូវបានបន្តដោយកូនប្រុស របស់លោកគឺលោក Peter Lee និងលោក Martin Lee ជាប្រធានក្រុមហ៊ុន ។
ទស្សនាវដ្ដី Forbes បានចុះបញ្ជីលោក Lee ជាមហាសេដ្ឋីលំដាប់ទី ២ របស់ទីក្រុងហុងកុង ជាមួយនឹង ទឹកប្រាក់ ២៩.២ ពាន់លានដុល្លារ ក្នុងចំណាត់ថ្នាក់ចុងក្រោយ របស់ខ្លួន ។ នៅក្រោមខ្សែក្រវ៉ាត់របស់ Henderson Land គឺជាកន្លែងសម្គាល់ ដូចជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងផ្សារទំនើប ifc នៅកណ្តាលជាសង្កាត់ ពាណិជ្ជកម្មដ៏រស់រវើក ។
លោក Lee កើតនៅខេត្ត Guangdong ជាតំបន់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសចិនកាត់ពីទីក្រុងហុងកុង។ លោកបានផ្លាស់ទៅទីក្រុងក្នុងឆ្នាំ ១៩៤៨ ហើយបានក្លាយជាតួអង្គសំខាន់ ក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ។ ដូចមហាសេដ្ឋីហុងកុងដទៃទៀតដែរ លោក Lee ក៏ជាសប្បុរសជនដ៏សំខាន់មួយរូប ដោយបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ទីក្រុងហុងកុង និងចិន ដីគោក ។ ឆ្នាំ ២០០៧ អាជ្ញាធរហុងកុងបានផ្តល់រង្វាន់ដល់លោកនូវមេដាយ Grand Bauhinia ជាការទទួលស្គាល់ នូវការរួមចំណែកដ៏ឆ្នើមរបស់លោក ចំពោះការអប់រំ និងសេវាកម្មសហគមន៍។
មេដឹកនាំហុងកុង លោក John Lee បានសម្តែងការរម្លែកទុក្ខ ចំពោះមរណភាពរបស់ហាសេដ្ឋី និងបានសរសើរលោកថា ជាអ្នកដឹកនាំជំនួញ និងសហគ្រិនឆ្នើម។ លោក Lee បានគូសបញ្ជាក់ពីការបរិច្ចាគ ដ៏សប្បុរសរបស់លោកដល់សាកលវិទ្យាល័យនានាក្នុងទីក្រុងហុងកុង និងប្រទេសចិនដីគោក និងការគាំទ្ររបស់លោកក្នុងការ ចិញ្ចឹមបីបាច់ទេពកោសល្យ ៕
