កីឡា

មហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុន Sea Limited លោក Forrest Li នឹងឈរឈ្មោះ ជាប្រធានសមាគម បាល់ទាត់សិង្ហបុរី

VN Express

សិង្ហបុរី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Forrest Li ដែលជាមហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុនអ៊ីនធើណេតយក្ស Sea Limited របស់ប្រទេសសិង្ហបុរីនឹង ឈរឈ្មោះជាប្រធាន សមាគមបាល់ទាត់ សិង្ហបុរីសម្រាប់ការបោះឆ្នោត ជ្រើសរើសជាផ្លូវការ នៅខែមេសារបស់ខ្លួនខាងមុខនេះ។

អ្នកនាំពាក្យ របស់លោក Li បានបញ្ជាក់ពីចេតនា របស់លោកសម្រាប់ការ ឈរឈ្មោះសម្រាប់តំណែង កាលពីថ្ងៃចន្ទ នៅសិង្ហបុរីដោយប្រាប់កាសែត The Straits Times ថា លោកចង់ណែនាំក្រុម របស់លោកក្នុងរយៈ ពេល២សប្តាហ៍ខាងមុខ ។

នេះបើតាមកាសែត The New Paper បាននិយាយថា ការបោះឆ្នោតក្រុមប្រឹក្សា FAS ធ្វើឡើងតាមវិធី២ចំណុចធំ ហើយក្រុមបេក្ខជនចំនួន ៩ នាក់ត្រូវបានស្នើឡើង និង ជ្រើសរើសជាក្រុម។ សមាជិក ៦ រូបដែលនៅ សេសសល់ត្រូវ បានតែងតាំង និងជ្រើសរើសជាបុគ្គល ។ ការតែងតាំងបេក្ខជនត្រូវបានបើកពីថ្ងៃចន្ទ ហើយត្រូវដាក់ ជូនត្រឹមថ្ងៃទី ៣១ ខែមីនា ជាមួយនឹងបញ្ជីបេក្ខជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងប្រកាសនៅថ្ងៃទី ១៨ ខែមេសា។ សមាជវិសាមញ្ញដែលការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមេសា។

ប្រធាន FAS ដែលកំពុងកាន់អំណាចលោក Bernard Tan ត្រូវបានបោះឆ្នោតជ្រើសរើសក្នុងខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបម្រើការដែលនៅសល់ នៃអាណត្តិ ២០២២-២០២៥ មិនទាន់បានបញ្ជាក់ថា តើលោកនឹងស្វែងរកការបោះឆ្នោត ឡើងវិញឬយ៉ាងណានោះទេ។

នេះបើយោងតាមទស្សនាវដ្តី Forbes ថា លោក Li អាយុ ៤៧ ឆ្នាំ ស្ថាបនិកក្រុមហ៊ុន Sea Limited នៅសិង្ហបុរី ដែលជាក្រុមហ៊ុនអ៊ីនធើណេតធំជាងគេនៅអាស៊ីអាគ្នេយ៍ មានទ្រព្យ សម្បត្តិសុទ្ធចំនួន ៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ ។ ទស្សនាវដ្ដីអាមេរិក ក៏បានចាត់ថ្នាក់លោក ជាអ្នកមានបំផុតទី១២ក្នុងរដ្ឋទីក្រុងកាលពីឆ្នាំមុន។

លោកត្រូវបានគេដឹងថា ស្រលាញ់វិស័យបាល់ទាត់ និងធ្វើជាប្រធានក្លឹបបាល់ទាត់អាជីពសិង្ហបុរី Lion City Sailors ដែលពីមុនត្រូវបានគេស្គាល់ថា Home United មុនពេលវាត្រូវបានទិញ និងប្តូរឈ្មោះដោយ Sea កាលឆ្នាំ២០២០៕

Most Popular

To Top