យោងតាមការចេញផ្សាយនៅរបស់ Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធស្លាបរបស់ Barcelona គឺកីឡាករ Raphinha កំពុងស្ថិតនៅលើគេក្នុងនាមជាកីឡាករដែលអាចឈ្នះ Ballon D’Or សម្រាប់ឆ្នាំ២០២៥។
គិតមកដល់ពេលនេះ Raphinha បានក្លាយជាកីឡាករដ៏សំខាន់ នៅតំបន់ប្រយុទ្ធរបស់ Barcelona ដោយគេបានរួមចំណែកយ៉ាងច្រើនក្នុងការជួយក្រុមឲ្យឈ្នះការប្រកួតកន្លងមក។ ក្នុងរដូវកាលនេះគេបានជួយរកគ្រាប់បាល់ បានចំនួន១៣គ្រាប់នៅ La Liga និងAssist បាន៨លើកនៅ La Ligaសម្រាប់ការបង្ហាញខ្លួន ២៧លើក ឬ ២២២៥នាទី។

នៅ Copa Del Rey គេចូលលេងបានសរុប៣លើក ឬ២១៣នាទី សម្រាប់រដូវកាលនេះ ដោយរកបាន១គ្រាប់ និងAssist បាន៤លើក។ នៅ UEFA Champions League គេរកបាន១១គ្រាប់ និង៥ Assist ក្នុងការបង្ហាញខ្លួន១០លើកឬ៨៣៥នាទី។ ចំណែកនៅ Supercopa De Espana រកបាន២គ្រាប់ និង Assist បាន១លើក ក្នុងការបង្ហាញខ្លួន២លើក ឬ ១៦៩នាទី។

សរុបសម្រាប់រដូវកាលនេះគេរកបាន២៧គ្រាប់ និង ១៨ Assist សម្រាប់ការបង្ហាញខ្លួនសរុប៤២លើក ឬ៣៤៤២នាទី។ គួរបញ្ជាក់ថា បន្ទាប់ពី Raphinha ស្ថិតនៅលេខ១ អ្នកលេខ២តាមពីក្រោយក្នុងនាមបេក្ខភាពឈ្នះ Ballon D’Or ដែរនោះមាន Kylian Mbappe របស់ Real Madrid និង អ្នកលេខ៣គឺ Lamine Yamal របស់ Barcelona ៕
