ចិន៖ នេះបើយោងតាមសន្ទស្សន៍ មហាសេដ្ឋី Bloomberg បានប្រាប់ឲ្យដឹងថា លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ប្រទេសចិន ByteDance បានក្លាយជាអ្នក មានបំផុតរបស់ប្រទេសចិន ជាលើកដំបូង និងជាប់ចំណាត់ថ្នាក់ជា អ្នកមានបំផុតទី៣របស់អាស៊ី យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily ។
ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Zhang បានកើនឡើងដល់ ៥៧.៥ ពាន់លានដុល្លារ លើសលោក Zhong Shanshan ស្ថាបនិកក្រុមហ៊ុនទឹកដប Nongfu Spring និងប្រធាន និងនាយកប្រតិបត្តិ Tencent លោក Ma Huateng ។
ទ្រព្យសម្បត្តិរបស់លោក បានកើនឡើងជាង ១០ ពាន់លានដុល្លារ បន្ទាប់ពី Bloomberg បានវិភាគការវាយតម្លៃ ពីអ្នកវិនិយោគ ។ សន្ទស្សន៍នេះក៏បានបង្ហាញថា បច្ចុប្បន្នលោកលោក Zhang ជាប់ចំណាត់ថ្នាក់ជា អ្នកមានបំផុតទី៣របស់អាស៊ី។
លោក Zhang អាយុ ៤១ ឆ្នាំបានលាលែង ពីតំណែង ជានាយកប្រតិបត្តិនៃ ByteDance ដែលជាក្រុមហ៊ុនមេ នៃកម្មវិធីវីដេអូខ្លី TikTok ក្នុងឆ្នាំ ២០២១ ដោយផ្តោត លើយុទ្ធសាស្ត្ររយៈពេលវែង វប្បធម៌សាជីវកម្ម និងទំនួលខុសត្រូវសង្គម ៕
