កីឡា

Juventus ត្រៀម១៥០លានផោន ប្លន់យក Van Dijk ពី Liverpool

The Sunsports ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានសរសេរថាក្លឹបយក្សអ៊ីតាលី Juventus បានត្រៀមកញ្ចប់លុយប្រមាណជា១៥០លានផោន ដើម្បីនាំយកកីឡាករខ្សែការពារឆ្នើម របស់ហង្សក្រហម Liverpool កីឡាករ Van Dijk មករួមក្លឹបសាជាថ្មីក្រោយ បរាជ័យម្តងហើយកាលពីលើកមុន។

ក្រោយលួងលោមយកបានកីឡាករល្អឆ្នើមៗ ជាច្រើនរួចមកដូចជា Cristiano Ronaldo និងខ្សែការពារឆ្នើមមាឌធំ De Ligt មកក្លឹប Juventus បានកំណត់ថា Van Dijk នឹងគឺជាកីឡាករគោលដៅសំខាន់ម្នាក់ក្នុងការជួយឲ្យក្លឹបរបស់ខ្លួន អាចលើកពានរង្វាន់ធំបំផុតនៅអ៊ឺរ៉ុប Champion League បានជាមិនខាន។

កាសែត The Sun ដដែលជឿជាក់ថាកីឡាករខ្សែការពារ ហូឡង់វ័យ២៨ឆ្នាំរូបនេះនឹងអាចសម្រេចចិត្ត ក្នុងការចាកចេញពីក្លឹប Liverpool ប្រសិនបើក្លឹបនឹងអាចលើកពានអង់គ្លេស បានជាប្រវត្តិសាស្ត្រនៅរដូវកាលនេះ ដោយបន្ថែមវាជាមួយនឹងពានដែលខ្លួនបានជួយក្លឹបទទួលបានដូចជា Champions League FIFA Club World ClubនិងUefa Super Cupជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top