អធិរាជស Real Madrid បានបើកការនាំមុខបាន ៦ ពិន្ទុហើយទៅលើក្រុមលេខរៀងទី២ Barcelona តាមរយៈការប្រកាសថ្ងៃអាទិត្យនេះក្នុងលីកកំពូល អេស្បាញ។Real Madrid បានយកឈ្នះក្រុមនៅជិតខាងរបស់ខ្លួនគឺ Atletico Madrid ក្នុងលទ្ធផល ១ទល់នឹង០ក្នុងទឹកដីខ្លួនឯង។
វាជាជ័យជម្នះក្នុងផ្ទះដំបូងរបស់ Real Madrid ក្នុងលីគទល់នឹង Atletico Madrid គិតចាប់តាំងពីឆ្នាំ ២០១២ ហើយជ័យជំនះនេះទទួលបានតាមរយៈគ្រាប់ បាល់តែមួយគត់នៅនាទី ៥៥ របស់ខ្សែប្រយុទ្ធ Karim Benzema បន្ទាប់ពីការបញ្ជូនបាល់ពីកីឡាករប្រេស៊ីល Vinicius Jr.។
ជាក់ស្តែង Real Madrid អាចទាញយកឧិកាសខ្លាំងតាមរយៈ ការរងរបួសជាបន្តបន្ទាប់របស់កូនក្រុម Atletico ដែលបានធ្វើដំនើរទៅដល់ទឹកដីរបស់ Bernabeu ។ប៉ុន្តែទោះបីជាមានរបួសច្រើនក្តីAtletico គឺជាក្រុមដែលមានឧិកាសច្រើនជាង នៅក្នុងតង់ទីមួយប៉ុន្តែគ្រាប់បាល់ មិនបានកើតឡើងសម្រាប់ក្រុមភ្ញៀវ៕
ប្រែសម្រួល៖ស៊ុនលី
