បរទេស៖ យោងតាមគេហទំព័រព័ត៌មានសុខភាព HealthHQ.World បានឲ្យដឹងថា វីតាមីនមួយចំនួន តូចចាំបាច់ ចំពោះរាងកាយ ដើម្បីធ្វើការឲ្យមានប្រសិទ្ធភាព និង ទប់ទល់នឹងជំងឺមួយចំនួន ។ តាមការណែនាំ ឲ្យប្រើជាប្រចាំ នៃវីតាមីនទាំងប្រាំបួន មានដូចខាងក្រោម៖
១.វីតាមីន A (Vitamin A)
វីតាមីនA (Vitamin A) ជួយពង្រឹងប្រព័ន្ធស៊ាំ ។ វាមានប្រភពនៅក្នុងអាហារ ដែលធ្វើពីទឹកដោះគោ។ Betacaroten មាននៅក្នុងអាហារដែលមានពណ៌លឿង និងពណ៌ទឹកក្រូច ដូចជាការ៉ុត។
២.វីតាមីនB1(VitaminB1)
វាសំខាន់ក្នុងការជួយបំលែង កាបូនអ៊ីដ្រាតឲ្យទៅជាថាមពល។ វាមានប្រភពមកពី ដំណាប់ទំពាំងបាយជូរ ស៊ុត និងនំបុ័ង។
៣.វីតាមីនB2 (Vitamin B2)
វីតាមីនB2 (Vitamin B2) ជំនួយភ្នែក ស្បែក និង ប្រព័ន្ធប្រសាទ។ វាមានប្រភពមកពីអង្ករ ផ្សិត ទឹកដោះគោមិនធ្វើឲ្យឡើងទំងន់ និងស៊ុត។
៤.វីតាមីនB6 (VitaminB6)
វីតាមីនB6 (VitaminB6)ឲ្យរាងកាយអ្នកប្រើប្រាស់ និងស្តុកទុកនូវ ថាមពលដែលបានមកពីអាហារដែលយើងញ៉ាំ។ វាមានប្រភពមកពីសាច់មាន់ទួរគី ត្រីសមុទ្រនិង សណ្ដែកដី។
៥.វីតាមីនB12 (Vitamin B12)
វីតាមីនB12 (Vitamin B12) ទប់ល់នឹងរោគឈាមតិច ជួយពង្រឹងប្រព័ន្ធប្រសាទឲ្យរឹងមាំ អាចធ្វើឲ្យភាពឆាប់ខឹងបានធូរស្រាល ។ វាមានប្រភពមកពីសាច់ចៀម ត្រីសាល់ម៉ុន និងស៊ុត។
៦.វីតាមីនC(VitaminC)
វីតាមីនC(VitaminC) ជួយបង្កើននូវភាពធន់របស់រាងកាយ ទៅនឹងការឆ្លងនូវមេរោគផ្សេងៗ និងរ៉ាឌីកាល់សេរី។ វាមានប្រភពមកពី ផ្លែក្រូច ម្ទេសក្រហម។
៧.វីតាមីនD(VitaminD)
វីតាមីនD(VitaminD) ធ្វើឲ្យឆ្អឹងរឹងមាំ និង សំខាន់សំរាប់ ស្រូបយកជាតិកាល់ស្យូម។ វាមានប្រភពមកពី ត្រីសារឌីនធំៗ ត្រីសមុទ្រ ត្រីសាល់ម៉ុននិងស៊ុត ។
៨.វីតាមីនD(VitaminD)
វីតាមីនE(VitaminE) ជួយការពារពី ការបំផ្លាញពីរ៉ាឌីកាល់សេរី និង ជួយឲ្យស្បែក ប្រព័ន្ធប្រសាទ និងសាច់ដុំមាន សុខភាពល្អ ។ វាមានប្រភពមកពី គ្រាប់ផ្កាឈូករ័ត្ន សណ្ដែកដី និង អាល់មុន។
៩.Folate ឬ វីតាមីន B-9 (Vitamin B-9)
Folate ឬ វីតាមីន B-9 (Vitamin B-9) ជួយបង្កើតគ្រាប់ឈាមក្រហម នៅក្នុងរាងកាយ និងជួយការពារ ការសំរាលកូន មុនពេលកំណត់ ។
ដោយ៖ ហង្ស សុបញ្ញា
