ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ សង្គមនានាជួយជំរុញ កំណើនទេសចរណ៍ផ្លូវភេទ និងក្លាយជាទិសដៅ ដ៏ពេញនិយមបំផុត នៅលើពិភពលោក

ទីក្រុងតូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីវ័យក្មេងឈរស្ងៀម ជុំវិញឧទ្យាន Okubo មួយនៅភាគខាងលិច ទីក្រុងតូក្យូ បានលើកឡើងថា រូបសំណាក Godzilla ដ៏ធំសម្បើម មិនមែនជាចំណុច ទាក់ទាញ តែមួយគត់សម្រាប់ភ្ញៀវទេសចរ បរទេសដែលមានចំនួនកំណត់ត្រា ច្រើននោះឡើយ ។

ស្ត្រីម្នាក់ដែលឈរនៅឧទ្យាន Okubo នោះបានបង្ហាញភស្តុតាងថា ទេសចរណ៍ផ្លូវភេទបានអភិវឌ្ឍ ជាផ្នែកខាងក្រោយ ងងឹតនៃសង្កាត់កម្សាន្តពេលរាត្រី Kabukicho ដែលមានសភាពអ៊ូអរ ។ ការកើនឡើងនៃ ចំនួនបុរសបរទេស កំពុងសម្រុកមកកាន់តំបន់នេះ បន្ទាប់ពីពួកគេបានឃើញ សកម្មភាពជាច្រើនក្នុងវីដេអូ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ស្ត្រីម្នាក់បាននិយាយថា តំបន់នៅជិត Kabukicho ជាកន្លែងដែល Godzilla គ្រវីក្បាល និងជក់បារីនៅលើរោងកុន បានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ ហើយអតិថិជនប្រហែលពាក់កណ្តាលរបស់នាង គឺជាជនបរទេស។ Ria ដែលមិនបានប្រើឈ្មោះ ពិតរបស់នាងបាននិយាយដោយប្រើអ្នកបកប្រែដោយស្វ័យប្រវត្តិថា ដោយសារពួកគេមិន អាចទំនាក់ទំនងជាភាសាជប៉ុន ពួកគេសរសេរថា ‘តើវាថ្លៃប៉ុន្មាន?’ នៅលើទូរស័ព្ទរបស់ពួកគេ។

បុរសដែលទៅឧទ្យាន Okubo ភាគច្រើនមកពីកូរ៉េខាងត្បូង ចិនដីគោក ឬតៃវ៉ាន់ ប៉ុន្តែក៏មានមកពីអាមេរិកខាងជើង និងអឺរ៉ុបផងដែរ។ ការយល់ដឹងនៅបរទេសបានរីកចម្រើនមួយផ្នែក ដោយសារតែវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា TikTok ឬ Chinese Bilibili ។ វីដេអូជារឿយៗត្រូវបានថត ដោយមិនមានការយល់ព្រម ពេលខ្លះមានការផ្សាយផ្ទាល់ ហើយវីដេអូឃ្លីបមួយចំនួនមានអ្នក ចូលមើលរាប់សែនដង ៕

Most Popular

To Top