ព្រឹត្តិការណ៍

ប៉ូឡូញចាយលុយ ៤,៦ ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងថ្មីពីអាមេរិក

បរទេស៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រទេសប៉ូឡូញបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងតម្លៃរហូត ទៅដល់ ៤,៦ ពាន់លានដុល្លារ ជាមួយសហរដ្ឋអាមេរិក សម្រាប់ការបញ្ជាទិញ យន្តហោះចម្បាំង F-35 ចំនួន ៣២ គ្រឿងបន្ថែមទៀត ដើម្បីបង្កើនកម្លាំងការការពារ ដែនអាកាសរបស់ខ្លួន នៅលើផ្នែកខាងកើតប្រទេស នៅពេលមានសកម្មភាពយោធា របស់រុស្ស៊ីកើនឡើងនោះ ។

ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានមានប្រសាសន៍ថា វាជាថ្ងៃដ៏សំខាន់ពិសេសមួយ សម្រាប់កងទ័ពអាកាសរបស់ប៉ូឡូញនិង ដើម្បីសន្តិសុខប៉ូឡូញនិងជាផ្នែកមួយ នៃទ្វីបអឺរ៉ុបរបស់យើង ។

ក្នុងនោះផងដែររដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mariusz Blaszczak បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ និងបានថែមទាំងប្រគល់ឯកសារនេះ ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសប៉ូឡូញគឺលោក Georgette Mosbacher ក្នុងពិធីមួយនៅឯសាលាបណ្ឌិត្យសភា កងទ័ពអាកាសមួយនៅកណ្តាលទីក្រុង Deblin ។

លោកDudaក៏បានមានប្រសាសបន្ថែមទៀត ដែរថាកិច្ចព្រមព្រៀងដ៏ធំនេះ គឺស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងធំបំផុត នៅក្នុងប្រវត្តិសាស្រ្ត របស់កងកម្លាំងប្រដាប់អាវុធប៉ូឡូញ និងជាសញ្ញានៃភាពរឹងមាំ នៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top