កីឡា

កំណត់ត្រាមិនទាន់ចាញ់របស់ PSG រដូវកាលនេះបញ្ចប់ត្រឹមបរាជ័យយប់មិញក្នុងទឹកដីខ្លួនឯង

Goal

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាទីបំផុតកំណត់ត្រាមិនទាន់ស្គាល់ពាក្យថាចាញ់របស់ PSG នៅក្នុងរដូវកាលនេះបានបញ្ចប់ទៅដោយលទ្ធផលបរាជ័យក្រោមថ្វៃដៃរបស់ Nice ក្នុងលទ្ធផល ៣ទល់នឹង១ ក្នុងទឹកដីខ្លួនឯងទៀតផង។

PSG សង្ឃឹមថានឹងអាចក្លាយទៅជាក្រុមទី១ដែលនឹងបញ្ចប់រដូវកាលនេះទៅដោយមិនស្គាល់ពាក្យថាចាញ់សោះប៉ុន្តែទោះបីជាបានខិតខំយ៉ាងណាក្តីលទ្ធផលចុងក្រោយគឺមិនអាចកែប្រែបានទេ។

គួរឲ្យដឹងដែរថាបរាជ័យលើកនេះបានន័យថា PSG នៅតែមិនអាចបំបែកកំណត់ត្រារបស់ Nantes បានទេដែលធ្លាប់ធ្វើបានកាលពីរដូវកាលឆ្នាំ១៩៩៤-១៩៩៥មកម្ល៉េះ។

កាលពីគ្រានោះ Nantes បានធ្វើបានពេញមួយរដូវកាលដោយមិនចាញ់សោះឡើយចំនួន៣២ ប្រគួតហើយថែមទាំងលើកពានរង្វាន់ Ligue 1 នៅរដូវកាលនោះតែម្តងទៀងផង៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top