កីឡា

ក្រុមបាល់ទាត់ ៩៩៩ និងក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែកឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាមហាជនជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ ក្រុមបាល់ទាត់ ៩៩៩ និងក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែកបានដឹកដៃគ្នាឡើងវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិកាណ៍ការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីទាំង ២ ក្រុមបានយកឈ្នះគូប្រកួតរៀងៗខ្លួនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ គ្រេត FC បានចាញ់ក្រុមបាល់ទាត់ ៩៩៩ ដោយការស៊ុតប៉េណាល់ទី ក្នុងលទ្ធផលបច្ចេកទេស ២ទល់នឹង ៥ ខណៈការប្រកួតជាផ្លូវការ ៩០នាទី លទ្ធផលបច្ចេកទេស ១ទល់នឹង ១ ចាញ់ការស៊ុតប៉េណាល់ទី លទ្ធផល ១ ទល់នឹង ៤ មួយទៀតក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែកបានយកឈ្នះលើក្រុមបាល់ទាត់ ព្រះនរាយណ៍ FC បច្ចេកទេស ៣ ទល់នឹង ៥។

ក្រុមបាល់ទាត់ ៩៩៩ ត្រូវប៉ះជាមួយក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែកនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមតំណែងជើងឯកក្នុងព្រឹត្តិកាណ៍ការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ខណៈក្រុមបាល់ទាត់ គ្រេត FC ប៉ះក្រុមបាល់ទាត់ ព្រះនរាយណ៍ FC ដណ្តើមយកចំណាតថ្នាក់លេខ៣។

ប្រភេទកីឡាបាល់ទាត់មាន ១០ ក្រុមរួមមានក្រុមបាល់ទាត់ គ្រេត FC ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ព្រះនរាយ៍ FC ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់ទាត់ យុវជន លើកដែក ក្រុមបាល់ទាត់ វិទ្យាល័យហ៊ុន សែន សេរីភាព និងក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល៕

ដោយ៖ លី ភីលីព

Most Popular

To Top