កីឡា

Scott McTominay ស៊ុតបាន២គ្រាប់ ជួយឲ្យ Napoli កៀកនឹងលើកពាន Serie A

ប្រកួតយប់មិញនេះកីឡាករ Scott McTominay បានបង្ហាញទំរង់លេងល្អខ្លាំង មែនទែន ដោយអាចស៊ុតបញ្ចូលទី បាន២គ្រាប់ម្នាក់ឯង ជួយឲ្យពិន្ទុរបស់ Napoli កាន់តែកៀកក្នុងការលើក ពានរង្វាន់លីគកំពូលអ៊ីតាលី។

អតីតកីឡាករខ្សែបម្រើរបស់ Man UTD រូបនេះបានសម្រេចគ្រាប់ដំបូង តាំងតែពីនាទីទី៧មកម្ល៉េះ មុនពេលជួយមិត្តរួមក្រុម រកបានមួយគ្រាប់ទៀត នៅប៉ុន្មាននាទីបន្ទាប់។

ដល់តង់ទី២ភ្លាមកីឡាករ McTominay អាចបន្ថែមបាន១គ្រាប់ទៀត ជាគ្រាប់បាល់ទី១១ របស់ខ្លួននិងក៏ជាគ្រាប់ទី២ ក្នុងការប្រកួតផងដែរ ។ រដូវកាលដំបូងនេះកីឡាករន័រវេសធ្វើបានល្អខ្លាំង និងក្លាយជាកីឡាករ ដ៏សំខាន់ម្នាក់របស់ក្លឹប។

៣ពិន្ទុយប់មិញនេះធ្វើឲ្យ Napoli អាចមានពិន្ទុដាច់នាំមុខ ក្រុម Inter Milan ដល់ទៅ៣ពិន្ទុដាច់និងឈាន ទៅដល់ការគ្រងពានរង្វាន់ លីគអ៊ីតាលីសាជាថ្មី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top