កីឡា

ក្រុមអត្តពលិកចំបាប់ ខេត្តពោធិ៍សាត់ ឈ្នះមេដាយមាស ២ គ្រឿង ក្នុងការប្រកួតកីឡាសិស្ស បឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៥ សម្រាប់ប្រភេទកីឡាចំបាប់

ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យ ស៊ឹម ទូច តំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាលោកព្រឹទ្ធាចារ្យ ហុក ឈាងគីម អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡានាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទ ប្រភេទកីឡាចំបាប់ នៃព្រឹត្តិការណ៍ប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ “កីឡាដើម្បីសុខភាព សិក្សា” នៅសាលហ្វឹកហាត់ដំបូលទូក របស់សហព័ន្ធ ក្នុងពហុកីឡដ្ឋាន ជាតិអូឡាំពិក ។

ការប្រកួតប្រភេទកីឡា ចំបាប់មានក្រុមកីឡាករ-កីឡាករចំបាប់ ៤៣ នាក់ ក្នុងនោះកីឡាការិនី ២១ នាក់មកពីរាជធានី ខេត្តចំនួន១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាចំបាប់កម្ពុជា ។

ក្រុមកីឡាករ-កីឡាករចំបាប់មកពីរាជធានីខេត្តចំនួន១១ ដូចជា ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តមណ្ឌលគិរី ខេត្តកំពត ខេត្តកំពង់ចាម និងខេត្ត ។
ក្រុមកីឡាករ-កីឡាករចំបាប់ ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាករ-កីឡាករចំបាប់ ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាករចំបាប់ ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាករ-កីឡាករចំបាប់ ខេត្តមណ្ឌលគិរី ដណ្តើមបាន មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង៕

Most Popular

To Top