ក្រោយ Bayer Leverkusen បានត្រឹមស្មើ Freiburg យប់មិញនេះមានន័យថា Bayern Munich មានពិន្ទុក្នុងដៃដល៉ទៅ៨ពិន្ទ ឃ្លាតឆ្ងាយពីលេខ២ ហើយថែមទាំងនៅសល់ ២ប្រកួតក្នុងដៃទៀត។
ដូច្នេះរដូវកាលនេះ Bayern Munich គឺអាចដណ្តើមពានរង្វាន់ កំពូលអាល្លឺម៉ង់មកពី Bayer Leverkusen វិញហើយនិងមានន័យថាវា គឺជាក្លាយជាពានរង្វាន់កំពូលលើកទី១ ក្នុងអាជីពរបស់កីឡាករ Harry Kane ដែលកន្លងមកគេតែងតែហៅគាត់ថា ជាកីឡាករអត់សំណាង។
ទាំងពានរង្វាន់ជាមួយនឹងក្លឹបនិងក្រុមជម្រើសជាតិ ក្តីជាមួយនឹងគ្រូបង្វឹកល្បីៗបូករួមទាំង Pochettino, Mourinho, Conte និង Southgate ក្តីកីឡាករ Kane មិនដែលបានលើកពានធំ ណាមួយនោះទេ។
ការសម្រេចចិត្តមកចូលរួម Bayern នៅពេលនេះ គឺចំពេលដែលគ្រូបង្វឹកលោក Vincent Kompany ក៏បានចូលរួមជាមួយគ្នាផង បានក្លាយទៅជាពេលវេលា មិនអាចបំភ្លេចបានឡើយ សម្រាប់ Kane ក្នុងការទទួលបានរង្វាន់ដ៏ល្អបំផុត សម្រាប់អាជីពបាល់ទាត់ របស់ខ្លួនជិត២០ឆ្នាំកន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី
