កីឡា

Real Madrid បន្តចរចាកុងត្រា ខ្សែការពារលំដាប់ពិភពលោក Saliba ជាច្រើនសប្តាហ៍មកហើយ

Goal

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានបន្តធ្វើការចរចា ជាមួយនឹងកីឡាករ William Saliba ពីក្លឹបកាំភ្លើងធំ Arsenal ជាច្រើនសប្តាហ៍មកហើយ។

តាមផែនការ Real Madrid ចង់បាន Saliba និងកំពុង តាមស្ទាបស្ទង់ទឹកចិត្តរបស់ក្លឹប Arsenal ជាយូរមកហើយដោយ សង្ឃឹមថា នឹងអាចផ្ទេរ គាតមករដូវក្តៅខាងមុខនេះ ហើយនឹងរៀបចំឲ្យគាត់ក្លាយជាកីឡាករ ដឹកនាំក្រុមក្នុងរយៈ ពេលជាច្រើន ឆ្នាំខាងមុខទៀតផង។

បច្ចុប្បន្នទំរង់លេងរបស់ Saliba បានឡើងទៅដល់លំដាប់ ពិភពលោក ហើយចំពេលដែល Real Madrid ក៏កំពុងមានបញ្ហារបួសកីឡាករ ខ្សែការពារជាច្រើន ដូចជាកីឡាករ David Alaba និង Eder Milato ជាដើមផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top