កីឡា

ក្រុមអត្តពលិកហែលទឹកពាក់ជើងទាកម្ពុជា ឈ្នះមេដាយ ៧គ្រឿង “The SEA WAVE 2025 Round 1” នៅថៃ

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជាដណ្តើមបានមេដាយ ៧ គ្រឿងក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាហែលទឹកពាក់ជើងទាអន្តរជាតិ ឆ្នាំ២០២៥ “The SEA WAVE 2025 Round 1” នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុង Pathumthani ប្រទេសថៃ។

សម្រាប់មេដាយ ៧ គ្រឿងដែលទទួលបានរួមមាន មេដាយប្រាក់ចំនួន ៤ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ។ កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយសរុបចំនួន៣គ្រឿងដូចជាវិញ្ញាសា ៥០ម៉ែត្រ Surface មេដាយប្រាក់ ១គ្រឿង វិញ្ញាសា ៥០ម៉ែត្រ Bi-Fin មេដាយប្រាក់ ១គ្រឿង និងវិញ្ញាសា ១០០ម៉ែត្រ Bi-Fin មេដាយសំរឹទ្ធ ១គ្រឿងចំណែកកីឡាករ លីម នរវិទូ ទទួលបានមេដាយសរុបចំនួន ២គ្រឿងរួមមានវិញ្ញាសា ១០០ម៉ែត្រ Bi-Fin មេដាយប្រាក់ ១គ្រឿង និងវិញ្ញាសា ៥០ម៉ែត្រ Bi-Fin មេដាយប្រាក់ ១គ្រឿង។កីឡាករ ហែម ថុនរ៉ូណាល់ ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿង លើប្រភេទវិញ្ញាសា ១០០ម៉ែត្រ Surface ។

ក្រុមកីឡាករ-កីឡាការិនីទទួលបានមេដាយសំរឹទ្ធិ ០១គ្រឿង លើប្រភេទវិញ្ញាសា 50m x 4 Bi-Fin កីឡាករ ហែម ថុនរ៉ូណាល់ កីឡាករ លីម នរវិទូ កីឡាការិនី ប៊ុនសាន ស័កនិសា និងកីឡាការិនី ហួន ទិត្យដាលីន៕

ដោយ៖ លី ភីលីព

Most Popular

To Top