វៀតណាម ៖ មន្ត្រីអភិរក្សវៀតណាម បាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលីសវៀតណាម បានឃាត់ខ្លួនបុរសម្នាក់ ដែលបានលួចចូលទៅក្នុង កន្លែងតាំងពិពណ៌ប្រវត្តិសាស្ត្រ និងធ្វើឲ្យខូចខាតនូវបល្ល័ង្កវត្ថុបុរាណ ត្រូវបានចាត់ទុកថា ជាវត្ថុបុរាណដ៏មានតម្លៃបំផុតរបស់ប្រទេសនេះ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។
រាជបល្ល័ង្ករាជវង្ស Nguyen Dynasty Throne ពណ៌ក្រហម និងមាស ដ៏ស្រស់បំព្រង គឺជាអាសនៈនៃគ្រួសារសក្តិភូមិ ចុងក្រោយបង្អស់ ដែលគ្រប់គ្រងប្រទេស វៀតណាមចន្លោះឆ្នាំ ១៨០២ ដល់ឆ្នាំ ១៩៤៥ ហើយត្រូវបានរក្សាទុក សម្រាប់កូនចៅជំនាន់ក្រោយក្នុងព្រះរាជវាំង Thai Hoa នៃទីក្រុង Hue ។
សេចក្តីថ្លែងការណ៍មួយពី មជ្ឈមណ្ឌលអភិរក្សវិមាន Hue (HMCC) បាននិយាយថា បុរសអាយុ ៤២ ឆ្នាំម្នាក់បានលួចចូលទៅក្នុងកន្លែង តាំងបង្ហាញរាជវង្ស Nguyen ហើយបានស្រែកហើយបន្ទាប់ មកបានបាក់ជើងដៃខាងឆ្វេងផ្នែកខាងមុខ នៅប្រហែលពាក់កណ្តាលថ្ងៃសៅរិ៍កាលពីថ្ងៃសៅរ៍។

វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រព័ត៌មានវៀតណាម បានបង្ហាញពីហេតុការណ៍នេះ គេឃើញបុរសនោះកំពុងអង្គុយនៅលើបល្ល័ង្កដែលមានអាយុ ២ សតវត្ស ដែលតុបតែងដោយគំនូរនាគ។
មជ្ឈមណ្ឌលអភិរក្សវិមាន បាននិយាយថា គាត់ត្រូវបានចាប់ខ្លួនភ្លាមៗ ប៉ុន្តែបង្ហាញសញ្ញានៃជំងឺវិកលចរិក ស្រែកយំ និយាយមិនសមហេតុសមផល និងមិនអាចឆ្លើយសំណួររបស់អ្នកស៊ើបអង្កេតបានឡើយ។
ប៉ូលីសបានឃុំខ្លួនគាត់ ដើម្បីធ្វើការវាយតម្លៃផ្នែកវិកលចរិក ខណៈបល្ល័ង្កនឹងត្រូវដកចេញ ដើម្បីជួសជុល និងថែរក្សា។
សេចក្តីថ្លែងការណ៍របស់ HMCC បាននិយាយថា នេះគឺជាហេតុការណ៍ដ៏កម្រមួយ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានស្នើសុំរបាយការណ៍បន្ទាន់ មួយអំពីហេតុការណ៍នេះ។
ទីក្រុងកណ្តាល Hue ត្រូវបានបង្កើតឡើងជារដ្ឋធានី នៃប្រទេសវៀតណាម បង្រួបបង្រួម ក្រោមរាជវង្ស Nguyen ។ វាត្រូវបានទទួលស្គាល់ថាជាតំបន់ បេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៣ និងមានវិមានបុរាណ ផ្នូរ និងវត្ថុបុរាណជាច្រើន៕
