ព័ត៌មានអន្តរជាតិ

មហាសេដ្ឋី អាមេរិកលោក Musk ច្រានចោល ការចុះផ្សាយរបស់ New York Times ថា លោកប្រើប្រាស់គ្រឿងញៀន

RT news

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោក Elon Musk បានបដិសេធការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីរបាយការណ៍ របស់ New York Times ដែលរៀបរាប់លម្អិតអំពីការប្រើប្រាស់ សារធាតុដែលគ្រប់គ្រងយ៉ាងធ្ងន់ធ្ងរ របស់លោកក្នុងអំឡុង ពេលយុទ្ធនាការប្រធានាធិបតី លោក Donald Trump នាឆ្នាំ ២០២៤។

កាលពីថ្ងៃសុក្រ NYT បានចេញផ្សាយអត្ថបទមួយ ដោយចោទប្រកាន់ថា មហាសេដ្ឋីកំពុងប្រើប្រាស់សារធាតុកេតាមីន “ketamine” ហើយបានលេបថ្នាំរំងាប់ អារម្មណ៍ និងថ្នាំជំងឺផ្លូវចិត្ត។

ការបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ លោក Musk បានច្រានចោលការចោទប្រកាន់នេះ ដោយសរសេរថា ដើម្បីឲ្យច្បាស់ ខ្ញុំមិនប្រើប្រាស់គ្រឿងញៀនទេ! The New York Times កំពុងតែកុហកពួកគេ ។ លោកបានបន្ថែមថា លោកបានសាកល្បងថ្នាំកេតាមីន កាលពីប៉ុន្មានឆ្នាំមុន ហើយបានលាតត្រដាង ការពិតនេះជាសាធារណៈ។ លោក Musk បានសង្កត់ធ្ងន់ថា នេះមិនមែនជាព័ត៌មានទេ ហើយវាជួយឲ្យចេញពីរន្ធផ្លូវចិត្តដ៏ខ្មៅងងឹត ប៉ុន្តែមិនបានទទួលវាតាំងពីពេលនោះមក ។

កាសែត The Times បានចោទប្រកាន់ថា លោក Musk កំពុងលេបថ្នាំកេតាមីនយ៉ាងច្រើន ដែលវាប៉ះពាល់ដល់ប្លោកនោមរបស់លោក ជាឥទ្ធិពលត្រូវគេស្គាល់ថា ជាការប្រើប្រាស់រ៉ាំរ៉ៃ។ អត្ថបទក៏បានអះអាងផងដែរ ដោយដកស្រង់ប្រភពដឹងពីបញ្ហានេះថា លោក Musk បានលេបថ្នាំរំងាប់អារម្មណ៍ និងជំងឺផ្លូវចិត្ត ហើយបានធ្វើដំណើរជាមួយប្រអប់ថ្នាំប្រចាំថ្ងៃមានប្រហែល ២០ គ្រាប់ រួមទាំងសារធាតុរំញោច Adderall ផងដែរ។

NYT បាននិយាយថា វាមិនច្បាស់ទេថា តើលោក Musk កំពុងប្រើថ្នាំ នៅពេលលោក បានចូលរួមជាមួយរដ្ឋបាល Trump ក្នុងឋានៈជាប្រធាន នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ត្រូវបានផ្តល់ភារកិច្ចក្នុងការកាត់បន្ថយការិយាធិបតេយ្យសហព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ វាបានរៀបរាប់ថាក្នុងអំឡុងពេលដែលគាត់កាន់តំណែងជាមន្ត្រីសាធារណៈ អ្នកជំនួញបានបង្ហាញអាកប្បកិរិយាខុសឆ្គង បានប្រមាថសមាជិកគណៈរដ្ឋមន្ត្រី ហើយនៅពេលមួយបានធ្វើកាយវិការដ៏ចម្រូងចម្រាស ដែលមនុស្សជាច្រើនបានបកស្រាយថា ជាការសំពះតាមបែបណាស៊ី៕

Most Popular

To Top