កីឡា

គ្រូបង្វឹក PSG លោក Enrique សារភាពកំហុស បន្ទាប់ពីលោក បានទះកំផ្លៀង ខ្សែប្រយុទ្ធ Joao Pedro

រដ្ឋ New Jersey ៖គ្រូបង្វឹកក្រុមបាល់ទាត់ PSG លោក Luis Enrique បានសារភាពថា លោកបានធ្វើខុសដោយការ ចូលរួមខ្លួនឯងក្នុងការ ឈ្លោះប្រកែកគ្នាដែលឈាន ដល់ការប្រឈមមុខដាក់គ្នា ជាមួយនឹងកីឡាករ Joao Pedro របស់ ក្រុមបាល់ទាត់ Chelsea បន្ទាប់ពីចប់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup 2025 យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

ក្រុមបាល់ទាត់ PSG បានចាញ់ ក្រុមបាល់ទាត់  Chelsea ដោយលទ្ធផល បច្ចេកទេស 0-៣ នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការ ប្រកួត FIFA Club World Cup 2025 នៅកីឡដ្ឋាន MetLife រដ្ឋ New Jersey កាលពីថ្ងៃអាទិត្យ។ បន្ទាប់ពីការប្រកួត កីឡាករទាំង ២ក្រុមបានប៉ះទង្គិចគ្នា ហើយលោក Enrique បានចូលរួម ដោយរុញដៃលោក ចូលទៅករបស់កីឡាករចំណូលថ្មី លោក Joao Pedro ហើយទះគាត់។

ជម្លោះកាន់តែខ្លាំងឡើង នៅពេលកីឡាករកាន់តែច្រើន ពីភាគីទាំងសង្ខាងបានប្រញាប់ប្រញាល់ចូល រួមទាំងគ្រូបង្វឹកក្រុម Chelsea លោក Enzo Maresca បង្កើតឈុតឆាកដ៏ច្របូកច្របល់ ដែលបន្សល់ទុក នូវចំណាប់អារម្មណ៍ មិនល្អដល់អ្នកទស្សនា ។
លោក Enrique បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួតបានដកស្រង់ដោយ Marca ថា “ខ្ញុំល្ងង់ គាត់បានរុញខ្ញុំ ខ្ញុំបានប៉ះគាត់ បន្ទាប់មកគាត់ក៏ដួល” ។ គោលដៅរបស់ខ្ញុំគឺតែងតែបំបែកកីឡាករ នៅចុងបញ្ចប់នៃការប្រកួត មានការប្រកួតរុញច្រានជាបន្តបន្ទាប់ ។ ខ្ញុំតែងតែចង់ការពារកុំឲ្យរឿងនេះកើតឡើង។ ខ្ញុំក៏ឃើញ Maresca រុញច្រាននៅទីនោះ។

ប្រធានក្លឹប PSG លោក Nasser Al Khelaifi បាននិយាយ ការពារលោក Enrique ដោយនិយាយថា យើងមានគ្រូបង្វឹក ដែលមានវិន័យ និងគោរពបំផុតនៅលើពិភពលោក។ គាត់បានទៅបំបែកបាល់ ហើយត្រូវបានរុញ។ អ្នកត្រូវតែគោរពគ្រូ បង្វឹករបស់អ្នកផងដែរ” ។

ហេតុការណ៍នេះត្រូវបានគេរំពឹងថា នឹងត្រូវបានពិនិត្យឡើងវិញដោយ FIFA ហើយវាអាចនឹងមានការដាក់ទណ្ឌកម្មសម្រាប់ Enrique ក៏ដូចជាកីឡាករមួយចំនួនមកពី Chelsea និង PSG ៕

Most Popular

To Top