កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំដើម្បី រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយពីមានការខកខាន នៃសង្រ្គាមឈ្លានពានពីសំណាក់ថៃ មកលើកម្ពុជា ។

លោក ជា វ៉ាន់ចាន់ បានឲ្យដឹងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ សិក្សា២០២៤-២០២៥នេះ ខេត្តកំពង់ធំ មានសិស្សចូលប្រឡង ចំនួន៥,៧៩១នាក់ ស្រីមានចំនួន៣,៣២០នាក់ ក្នុងនោះ គឺមានមណ្ឌលប្រឡងចំនួន១១ផងដែរ ។

លោក បន្តទៀតថា សមត្ថកិច្ចជំនាញអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវសហការគ្នាជួយតាមដាន ត្រួតពិនិត្យការពារសណ្ដាប់ធ្នាប់ និងអនុវត្តទៅតាមច្បាប់ ដែលពាក់ព័ន្ធជាធរមានផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡាពីថ្មីៗនេះ បានសម្រេចពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ លើកទៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ វិញ ៕ ដោយសំនៀង
