បច្ចេកវិទ្យា

ការផ្ទុះឡើងវីរុសថ្មី ជះឥទ្ធិពលដល់ទិន្នផល iPhone ប្រសិនបើប្រទេសចិន ពង្រីកការពន្យារផលិតនៅរោងចក្រ Foxconn

តៃប៉ិ៖ យោងតាមមនុស្សម្នាក់ដឹងច្បាស់អំពីបញ្ហានេះ បាននិយាយថា Foxconn អាចមើលឃើញពីផលប៉ះពាល់ផលិតកម្មដ៏ធំ និងការដឹកទំនិញដល់អតិថិជនរួមទាំង Apple ប្រឈមនឹងការរំខាន ប្រសិនបើរោងចក្រចិន បញ្ឈប់ដោយសារតែការផ្ទុះឡើង នៃវីរុសថ្មីហើយឈានដល់សប្តាហ៍ទី២ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

Foxconn របស់តៃប៉ិដែលផលិ តទូរស័ព្ទស្មាតហ្វូនសម្រាប់ Apple និងម៉ាកផ្សេងទៀតបានបញ្ឈប់ផលិតកម្ម ស្ទើរតែទាំងអស់របស់ខ្លួន នៅក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនត្រូវបានគេប្រាប់ ឲ្យបិទទ្វារយ៉ាងហោចណាស់ រហូតដល់ថ្ងៃទី ១០ ខែកុម្ភះដល់អតិថិជនរួមទាំង Apple ។ក្រុមហ៊ុន Foxconn មានមូលដ្ឋាននៅតៃប៉ិ ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច កិច្ចសន្យាធំជាងគេនៅលើពិភពលោក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ ខណៈក្រុមហ៊ុន Apple បដិសេធមិនធ្វើអត្ថាធិប្បាយ។

ប្រភពបានប្រាប់ថា រហូតមកដល់ពេលនេះ Foxconn ទទួលបានផលប៉ះពាល់តិចតួចពីការផ្ទុះឡើង ខណៈខ្លួនកំពុងប្រើប្រាស់រោងចក្រ នៅក្នុងប្រទេសរួមមានវៀតណាម ឥណ្ឌា និងម៉ិកស៊ិក បំពេញគម្លាតនេះ ដោយបន្ថែមថា ក្រុមហ៊ុននឹងអាចរកប្រាក់ចំណេញបាន និងការពន្យាពេល ប្រសិនបើរោងចក្រធ្វើការលើសម៉ោង បន្ទាប់ពីការហាមឃាត់។

នៅក្នុងទីក្រុងស៊ូចូវរបស់ចិន គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុត របស់ខ្លួនក្រុមហ៊ុនត្រូវបានគេប្រាប់ថាត្រូវបិទទ្វារ យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ៨ ខែកុម្ភៈ និងនៅសៀងហៃរហូតដល់ថ្ងៃទី ៩ ខែកុម្ភៈ បើកមុនថ្ងៃទី ១០ ខែកុម្ភៈ៕ ដោយ៖លី ភីលីព

Most Popular

To Top